វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ បាយ ១កូនចានចង្កឹះកន្លះ, បង្គា ៥-៧ (បកសំបក), មឹក ១-២ ហាន់កង់ៗ, ខ្ទឹមបារាំង, ប៉េងបោះ ដើមខាត់ណា, ស្លឹកខ្ទឹម, ស៊ុត ១គ្រាប់, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាបាយ, ទឹកប្រេងខ្យង ១ស្លាបព្រាបាយកន្លះ, ទឹកម្ទេស ៤ស្លាបព្រាបាយ, ស្ករស កន្លះស្លាបព្រាបាយ, ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ។
វិធីធ្វើ៖
១.ខ្ទឹមបារាំង ហាន់ស្តើងៗ, ប៉េងបោះ ហាន់ជាចំណិតល្មម, ដើមខាត់ណា ហាន់បញ្ឆិតៗ និងស្លឹកខ្ទឹម ហាន់ល្អិតៗ (បន្លែដាក់តាមចំណូលចិត្ត)។
២.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយ រួចដាក់ខ្ទឹមបារាំងចូលឆា ៣-៤ត្រលប់ ហើយដាក់មឹក និងបង្គាចូលឆាឆ្អិនបន្តិច
៣.បន្ទាប់មកគោះស៊ុតដាក់ចូលឆាច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ដើមខាត់ណាចូលឆា ៣-៤ត្រលប់ ហើយដាក់បាយចូលឆាច្របល់ចូលគ្នា
៤.រួចហើយដាក់ទឹកស៊ីអ៊ីវ, ទឹកត្រី, ទឹកប្រេងខ្យង, ទឹកម្ទេស, ស្ករស និងម្រេចម៉ត់ចូលឆាច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ប៉េងបោះ និងស្លឹកខ្ទឹមហាន់ចូលឆា ៤-៥ត្រលប់ទៀត ឆ្អិនដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។