ឱសថបុរាណធម្មជាតិ
រូបភាព
ប្រភេទរុក្ខជាតិ: ជីរនាងវង
ផ្នែកប្រើប្រាស់: រុក្ខជាតិទាំងមូល និងគ្រាប់។
កន្លែងដាំដុះ: ដុះនៅគ្រប់ទីកន្លែង។ បន្តពូជដោយគ្រាប់។
លក្ខណះរុក្ខជាតិ: ជាប្រភេទតិណជាតិ ដើមដុះត្រង់កំពស់ ៣០ ទៅ ៨០ស.ម មានបែកមែកច្រើន មែកខ្ចី ៤ជ្រុង មានពណ៌ស្វាយ និងបៃតង មានក្លិនប្រហើតឈ្ងុយ
-ស្លឹកទោលទល់ទង រាងដូចផ្លែលំពែង គែមស្លឹកមានធ្មេញរណាររាក់
-ផ្កា កញ្ចុំផ្កាចេញនៅចុងមែក ជាកួរវែង ផ្កាពណ៌ស មានគ្រាប់តូចៗ គេយកគ្រាប់ត្រាំទឹកសំរាប់ធ្វើភេសជ្ជៈលាយស្ករហូប ។
ការព្យាបាល៖
-ព្យាបាលក្អក ផ្តាសាយ ឈឺក្បាល ឈឺក្រពះ រមាស់បំពង់ក។
-គ្រាប់ ព្យាបាលឈឺភ្នែក ក្អក ព្រូន បំពោកបូស។
-ដើម ព្យាបាលគ្រុន បូស រលាកបំពង់ខ្យល់។
កំរិតប្រើ៖
-ប្រើពី ១០ ទៅ ១៥ក្រាម ស្ងោរផឹកក្នុងមួយថ្ងៃ។
-គ្រាប់ ប្រើពី ២,៥ ទៅ ៥ក្រាម ត្រាំទឺកផឹកក្នុងមួយថ្ងៃ៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន
សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។