វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ សាច់ជ្រូកជាប់ខ្លាញ់ចិញ្រ្ចាំ ៣០០ក្រាម,ទឹកដោះគោខាប់ ៤ស្លាបព្រាបាយ,ទឹកដោះគោស្រស់ ២ស្លាបព្រាបាយ,ប្រេងសណ្តែក ១ស្លាបព្រាបាយ,ស្ករត្នោត ២ស្លាបព្រាបាយ,ទឹកប្រេងខ្យង កន្លះស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវខាប់ បន្តិច,ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ,អំបិល ១ចុងស្លាបព្រាកាហ្វេ,ម្សៅពោត កន្លះស្លាបព្រាបាយ,ឈើចង្កាក់ សម្រាប់ដោតសាច់។
វិធីធ្វើ៖
១.យកសាច់ដាក់លាយជាមួយខ្ទឹមសចិញ្រ្ចាំ ទឹកដោះគោខាប់ ទឹកដោះគោស្រស់ អំបិល ទឹកស៊ីអ៊ីវ ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវខាប់ ប្រេងសណ្តែក ស្ករត្នោត និងម្សៅពោតចូលច្រលប់ចូលគ្នាឲ្យសព្វល្អ ហើយយកដាក់ក្នុងទូរទឹកកករយៈពែល ៣-៤ម៉ោងសិន
២.បន្ទាប់មកយកសាច់ចេញយកមកធ្វើជាដុំបន្ទះៗល្មម(តាមចំណូលចិត្ត) ដោតឈើចង្កាក់ រួចយកទុកក្នុងទូរទឹកកកទៀតរយៈពេល ១យប់
៣.រួចរាល់អស់ហើយពេលញ៉ាំយកសាច់ទៅដាក់អាំង ឲ្យឆ្អិនក្រៀមល្មមតាមចំណូលចិត្តជាការស្រេច បើញ៉ាំជាមួយបាយដំណើបទៀតឆ្ងាញ់អស់ទាស់៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។