វិជ្ជាមេផ្ទះ
រូបភាព
ដោយ: AdminI
គ្រឿងផ្សំ៖ ចេកណាំវ៉ាស្រគាល ១ស្និត,ស្ករស ១ចានចង្កឹះ,ទឹកស្អាត កន្លះចានចង្កឹះ,ប៊័រប្រៃ ៣ស្លាបព្រាបាយ,ស្លឹកតើយ ២-៣សន្លឹកកាត់ខ្លីៗ,ទឹកកំបោរសម្រាប់ត្រាំចេក។
វិធីធ្វើ៖
១.ចិតសម្បកចេកឲ្យស្អាតលាងទឹកចេញ រួចយកមកចិតជាបន្ទះតូចៗ ឬស្តើងៗល្មម ហើយដាក់ត្រាំទឹកកំបោរចោលរយៈពេល ២-៣ម៉ោង
២.ដាំខ្ទះដាក់ប្រេងចូលឲ្យក្តៅ ដាក់ស្លឹកតើយចូល ស្រង់ចេកដាក់ចូលបំពងមួយសន្ទុះឲ្យក្រៀមល្មម រួចស្រង់ចេញទុកមួយអន្លើរ
៣.ដាំខ្ទះដាក់ទឹកចូល ដាក់ស្ករសចូលកូរឲ្យរលាយ រួចដាក់ប៊័រចូលកូរចូលគ្នាឲ្យរលាយសព្វល្អ បន្ទាប់មកដាក់ចេកចូលច្របល់ចូលគ្នាឲ្យសព្វល្អជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។