ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបង្អែមដំឡូងជ្វាទឹកខ្ញី ឆ្ងាញ់ពិសា!

07-Jul-2020 11:09 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ដំឡូងជ្វា ៨០០ក្រាម,ខ្ញីហាន់ជាបន្ទះស្តើង ១ដុំធំល្មម,ទឹកស្អាត ៧៥០មីលីលីត្រ,ស្ករស ១០០ក្រាម,ទឹកកំបោរ សម្រាប់ត្រាំដំឡូង។

វិធីធ្វើ៖

១.យកដំឡូងចិតសម្បកឲ្យស្អាត កាត់ជាដុំៗល្មម រួចដាក់ត្រាំទឹកកំបោររយៈពេល ១៥-២០នាទី ហើយយកលាងទឹកឲ្យស្អាត ទុកឲ្យស្រស់ទឹកមួយអន្លើ

២.ដាំឆ្នាំងដាក់ទឹកដាំឲ្យពុះ រួចដាក់ស្ករសចូលកូរឲ្យរលាយសព្វល្អ(ប្រើភ្លើងតិចល្មម) 

៣.បន្ទាប់មកដាក់ខ្ញី និងដំឡូងចូលកូរចូលគ្នារម្ងាស់ប្រហែល ១០-១៥នាទី ឆ្អិនជាការស្រេច៕

]

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។