ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើចាហួយសង់ខ្យាពងមាន់

03-Jul-2020 10:29 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ពងមាន់ ៣គ្រាប់,ខ្ទិះដូង ២៥០មីលីលីត្រ,ស្ករត្នោត ១/២ចានចង្កឹះ,អំបិល ១/៤ស្លាបព្រាកាហ្វេ,ស្លឹកតើយ ៣សន្លឹក,ទឹកដាក់ផ្កាម្លិះ ១ចានចង្កឹះ,ម្សៅចាហួយ ១/២ស្លាបព្រាបាយ,ស្ករស ១ស្លាបព្រាបាយ,ថាស ចាន ឬពុម្ពសម្រាប់ចាក់ចាហួយ។

វិធីធ្វើ៖

១.គោះពងមាន់ដាក់ចានធំល្មម ដាក់ស្ករត្នោត អំបិល ខ្ទិះដូង និងស្លឹកតើយចូលច្របល់ចូលគ្នាឲ្យសព្វល្អ រួចចាក់ច្រោះ ឬប្រើស្បៃសម្រាប់ពូត ដើម្បីកុំឲ្យដោយកាក

២.យកឆ្នាំងដាក់ទឹកផ្កាម្លិះចូលលាយជាមួយម្សៅចាហួយចូល យកដាក់ដាំកូររហូតម្សៅចាហួយរលាយសព្វល្អ រួចដាក់ស្ករសចូលកូរចូលគ្នាឲ្យសព្វ 

៣.ពេលពុះហើយបន្ថយភ្លើង រួចចាក់ពងមាន់ដែលលាយហើយចូលកូរតិចៗរហូតដល់ពុះម្តងទៀត ហើយលើកចេញពីចង្ក្រានចាក់ចូលថាស ចាន ឬពុម្ព រួចទុកវាចោលឲ្យកកជាចាហួយជាការស្រេច៕ 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។