ឱសថបុរាណធម្មជាតិ
រូបភាព
ប្រភេទរុក្ខជាតិ: ត្រឡាច
ផ្នែកប្រើប្រាស់: ប្រើសំបកផ្លែទុំ គ្រាប់ សាច់ ឫស។
កន្លែងដាំដុះ: ដាំជាចំការ ឬដាំអោយវារឡើងទ្រើង នៅក្បែរផ្ទះ ដើម្បីធ្វើជាបន្លែ។
រសជាតិ: មានជាតិផ្អែម ធាតុត្រជាក់ គ្មានជាតិពុល។
ការព្យាបាល៖
-ត្រឡាចទាំងមូល ព្យាបាលហើម ពិបាកនោម ស្រេកទឹក ក្តៅទ្រូង កើតបូសញឹកញាប់។
-សំបកផ្លែទុំ ព្យាបាលរលាកប្លោកនោម និងហើម។
-គ្រាប់លីង ព្យាបាលក្អក ពស់ចឹក កើតពិស ព្រូន។
-ស្លឹក លាងអោយស្អាត បុកអោយម៉ត់ លាយទឹកខ្មេះ បិតព្យាបាលពិសកើតនៅចុងម្រាម។
-ឫស ដាំទឹកហូបព្យាបាលអុតស្វាយ។
កំរិត និងរបៀបប្រើ៖
-សំបកផ្លែទុំស្ងួត ១៥-៣០ក្រាម។
-គ្រាប់ទុំស្ងួត ១០-២៥ក្រាម ដាំទឹកហូប។
-ឫស ១៥-៣០ក្រាម ដាំទឹកហូប៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន
សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។