វិជ្ជាមេផ្ទះ
រូបភាព
ដោយ: AdminI
គ្រឿងផ្សំ៖ ពងមាន់ ២-៣គ្រាប់,ស្លឹកតើយ ២-៣សន្លឹក,ទឹក ១លីត្រ,ម្សៅចាហួយ ១០ក្រាម,ស្ករស ១៥០ក្រាម។
វិធីធ្វើ៖
១.គោះពងមាន់ដាក់ចានវាយបញ្ចូលគ្នាឱ្យសព្វ រួចចាក់ច្រោះកុំឱ្យដុំៗ
២.ដាំឆ្នាំងដាក់ទឹកចូលដាំឱ្យពុះ រួចដាក់ម្សៅចាហួយចូលកូរឱ្យសព្វ ហើយដាក់ស្លឹកតើយ និងស្ករសចូលកូរឱ្យសព្វចូលគ្នាល្អទុកមួយរំពុះ
៣.បន្ទាប់មកស្រង់ស្លឹកតើយចេញ ហើយចាក់ពងមាន់ចូលរាយជាសរសៃៗឱ្យពេញឆ្នាំង(កុំឱ្យដុំៗ) រួចកូរចូលគ្នា
៤.រួចរាល់ហើយលើកចេញពីចង្រ្កានចាក់ចូលចាន ប្រអប់ ឬពុម្ព សម្រាប់ចាក់ចាហួយ (ពេលដួសចាក់ចូលកូរផងកុំឱ្យពងមាន់ដុំៗ) ទុកចោលឱ្យត្រជាក់ឡើងជាចាហួយជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។