វិជ្ជាមេផ្ទះ
រូបភាព
ដោយ: AdminI
គ្រឿងផ្សំ៖ សំបកគាវ,ផ្សិតម្ជុល ១ដុំ,ម្សៅបំពង ១ចានល្មម,ទឹកបន្តិច,ប្រេងសម្រាប់បំពង។
វិធីធ្វើ៖
១.យកផ្សិតកាត់ឫសវាចេញហើយលាងទឹកឲ្យស្អាត រួចយកដាក់ប្រឡាក់ជាមួយម្សៅបំពងឲ្យសព្វល្អ
២.បន្ទាប់មកយកសំបកគាវរុំផ្សិត ដាក់ទឹកលាបបន្តិចត្រង់ចុងៗសំបកគាវ(ចំនុចដែលត្រូវបត់វា ដើម្បីឲ្យវាស្អិតមិនរបូតចេញ)
៣.រួចអស់ហើយដាំខ្ទះដាក់ប្រេងចូល រួចដាក់ផ្សិតរុំគាវបំពងឲ្យឆ្អិនក្រៀមល្មម ហើយស្រង់ចេញឲ្យស្រស់ប្រេង យកដាក់ចាន ញ៉ាំជ្រលក់ជាមួយទឹកប៉េងបោះ ទឹកម្ទេស...តាមចំណូលចិត្ត៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។