វិជ្ជាមេផ្ទះ
រូបភាព
ដោយ: AdminI
គ្រឿងផ្សំ៖ ល្ពៅ ៥០០ក្រាម,ខ្ទិះដូងដើម ២៥០មីលីលីត្រ,ខ្ទិះចុង ៥០០មីលីលីត្រ,ស្ករស ៨០ក្រាម,ស្ករត្នោត ១០០ក្រាម,អំបិល ១ចុងស្លាបព្រាកាហ្វេ,ស្លឹកតើយ ៣-៤សន្លឹក (ដាក់ ឬមិនដាក់ក៏បាន)។
វិធីធ្វើ៖
១.យកល្ពៅចិតសម្បក ហើយកាត់ជាចំណិៗ ឬដុំៗល្មម (តាមចំណូលចិត្ត) រួចយកទៅលាងទឹកឲ្យស្អាត ទុកមួយអន្លើ
២.ដាំឆ្នាំងដាក់ខ្ទិះចុងចូល រួចដាក់ស្ករត្នោត ស្ករស និងអំបិលចូលកូរចូលគ្នាឲ្យសព្វទុកឲ្យពុះ
៣.បន្ទាប់មកដាក់ល្ពៅ និងស្លឹកតើយចូលកូរឲ្យសព្វ រួចដាក់ខ្ទិះដើមចូល ករឲ្យសព្វចូលគ្នា គ្របទុកប្រហែល ១០-១៥នាទី ឲ្យសាច់ល្ពៅទន់ល្មមហូប ឆ្អីនហើយដួសដាក់ចានជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។