ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបង្អែមគ្រាប់ត្នោត ឆ្ងាញ់ពិសា!

26-Jun-2020 10:27 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ គ្រាប់ត្នោត ៥-៧គ្រាប់ កាត់ជាដុំតូចៗល្មម,ខ្ទិះដូង ១ចានចង្កឹះ,ទឹក ១ចានចង្កឹះ,ស្លឹកតើយ ៥-៦សន្លឹក,ស្ករស ឬស្ករត្នោត ៥០-៦០ក្រាម,អំបិល កន្លះស្លាបព្រាកាហ្វេ។

វិធីធ្វើ៖

១.ដាំឆ្នាំងដាក់ខ្ទិះដូងចូល ចាក់ទឹកចូល រួចដាក់ស្ករ អំបិល និងស្លឹកតើយចូលកូរតិចៗចូលគ្នាឲ្យសព្វ ទុកមួយរំពុះ 

២.បន្ទាប់មកពុះហើយស្រង់ស្លឹកតើយចេញ រួចដាក់គ្រាប់ត្នោតចូលកូរតិចៗចូលគ្នា រម្ងាស់ប្រហែល ៥នាទី ហើយដួសដាក់ចានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។