ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

រូបមន្តវិធីធ្វើបុកក្តាមសេះ ឆ្ងាញ់!

25-Jun-2020 09:48 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ក្តាមសេះ ៤ក្បាល,ទឹកសូដា ១ដប,សណ្តែកកួរ ៣-៤កួរ,ប៉េងប៉ោះ ១-២ផ្លែ,ម្ទេសក្រៀម ឬម្ទេសស្រស់ និងខ្ទឹមស (ដាក់តាមចំណូលចិត្ត),ទឹកឆ្អិន ៣ស្លាបព្រាបាយ,ទឹកត្រី ២ស្លាបព្រាបាយ,ស្ករត្នោត ១ស្លាបព្រាបាយ,ក្រូចឆ្មារ ៣-៤ផ្លែ,ទឹកប្រហុក ឬទឹកកាពិ ១-២ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកក្តាមបកកាត់ធ្វើឲ្យស្អាតលាងទឹក រួចដាក់ត្រាំជាមួយទឹកសូដាចោលទុកមួយអន្លើ

២.យកត្បាល់ដាក់ម្ទេស និងខ្ទឹមសបុកចូលគ្នាឲ្យសព្វ រួចកាត់សណ្តែកកួរខ្លីៗល្មមដាក់ចូលបុក ហើយដាក់ទឹកឆ្អិន ទឹកត្រី ទឹកប្រហុក ឬទឹកកាពិ ស្ករត្នោត និងច្របាច់ក្រូចឆ្មារដាក់ចូលច្របល់ចូលគ្នាឲ្យសព្វ រួចហើយចិតប៉េងប៉ោះជាចំណិតៗដាក់ចូលច្របល់ចូលគ្នាឲ្យសព្វ

៣.បន្ទាប់មកស្រង់ក្តាមចេញដាក់ចូលច្របល់ចូលគ្នាឲ្យសព្វល្អ រួចហើយដួសដាក់ចាន អាចថែមថយរសជាតិហឹរជូរតាមចំណូលចិត្ត៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។