ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើចាហួយដូងតើយ ឆ្ងាញ់ពិសា!

24-Jun-2020 11:08 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ទឹកស្លឹកតើយ ១០០មីលីលីត្រ,ទឹក ៥០០មីលីលីត្រ,ម្ស៉ៅចាហួយ ៣ស្លាបព្រាកាហ្វេ,ស្ករស ៥-៧ស្លាបព្រាបាយ,ខ្ទិះដូង ១០០មីលីលីត្រ,អំបិលបន្តិច។

វិធីធ្វើ៖ 

១.ធ្វើទឹកស្លឹកតើយ យកស្លឹកតើយ ៧-៨សន្លឹកកាត់ខ្លីៗ យកដាក់កិនជាមួយទឹក ១០០មីលីលីត្រ រួចចាក់ច្រោះកុំអោយដោយកាក

២.បន្ទាប់មកយកទឹកស្លឹកតើយ ដាក់លាយជាមួយទឹក ស្ករស ម្ស៉ៅចាហួយ ខ្ទិះដូង និងអំបិលចូលកូរចូលគ្នាអោយសព្វល្អ

៣.រួចហើយយកទៅដាក់ចម្អិនប្រើភ្លើងល្មមកូរវារហូតដល់ពុះ រួចបន្ថយភ្លើងរម្ងាស់ទុកចោលប្រហែល ៥-៦នាទី

៤.បន្ទាប់មកលើកចុះពីចង្ក្រានចាក់ចូលចាន ថាស ឬពុម្ព រួចទុកវាចោលរយៈពេល ៤-៥ម៉ោង បានជាចាហួយហើយកាត់ជាដុំៗតាមចំណូលចិត្តជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។