ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ល្ហុងជាឱសថដ៏ពូកែជួយព្យាបាលជំងឺទាំងនេះបានយ៉ាងមានប្រសិទ្ធភាព

04-Jun-2020 11:38 AM

រូបភាព


ដោយ: AdminI

ប្រភេទរុក្ខជាតិ: ល្ហុង

ផ្នែកប្រើប្រាស់: ស្លឹក ផ្លែខ្ចី ផ្លែទុំ ជ័រចេញពីផ្លែខ្ចី ដើមខ្ចី ផ្កា គ្រាប់ និងឫស។

កន្លែងដាំដុះ: គេយកមកដាំស្ទើរគ្រប់ទីកន្លែង លើកលែងតែដីលិចទឹក។ បន្តពូជដោយគ្រាប់។

លក្ខណៈរុក្ខជាតិ: ជារុក្ខជាតិមានកំពស់ពី ៣ ទៅ ១០ម ដើមរាងមូលត្រង់ តាមបណ្តោយដើមមាន ស្នាមធាងស្លឹកដែលជ្រុះ។ ស្លឹកដុះឆ្លាស់ជុំវិញដើម មានទងស្លឹកវែងប្រហោងក្នុង ស្លឹកឆែកជ្រៅៗ។ ផ្កាពណ៌លឿងភាវ ផ្កាឈ្មោលដុះចេញពីប្រគាបស្លឹក ផ្កាញីមានទងខ្ចី។ ផ្លែមានរាងមូលទ្រវែង ជាផ្លែសាច់មានគ្រាប់ច្រើន គ្រាប់ពេលខ្ចីពណ៌ស ពេលទុំពណ៌ខ្មៅ។

ការព្យាបាល៖ 

-ស្លឹក ដាំផឹកជំនួយបេះដូង ទំលាក់ព្រូន គ្រុន រាកមួល ហើមសួត រលាកសន្លាក់។

-ផ្លែខ្ចី បញ្ចុះទឹកនោម ស្ទះនោម រលាកក្រពះពោះវៀន បន្សាបពលចំណី គ្រុន។

-ផ្លែទុំ បាយបាន ជំនួយទឹកដោះ បន្ទន់លាមក។

-ជ័រចេញពីផ្លែខ្ចី ដាំផឹកសំលានប់មេព្រូន រលាកក្រពះ ថ្លើមរីក។

-ដើមខ្ចី ធ្លាក់ស។

-ផ្កា ព្យាបាលក្អក។

-គ្រាប់ ទំលាក់ព្រូន គ្រុនចាញ់ ឬសដូងបាត។

-ឫស ប្រមេះទឹកបាយ បញ្ចុះទឹកនោម ជំនួយទឹកដោះ បាយបាន ធ្លាក់ស។

កំរិតប្រើ៖ ស្ងួត ១០-២០ក្រាម ក្នុងមួយថ្ងៃ៕

 

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។  វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ

សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល  ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។