ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

(មានវីដេអូ) វិធីធ្វើងាវឆាអំពិលទុំពិសេស!

03-Jun-2020 09:54 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ងាវ ១គីឡូ,ម្ទេសហាន់ ៣ក្រាម,ទឹក ១លីត្រ,អំពិលទុំ ៥០ក្រាម,ទឹកក្តៅ ២០០មីលីលីត្រ,ប៊័រ ឬប្រេងឆា ២ស្លាបព្រាបាយ,ខ្ទឹមក្រហមចិញ្រ្ចាំ ២០ក្រាម,ខ្ទឹមសចិញ្រ្ចាំ ៣០ក្រាម,ស្ករស ២០០ក្រាម,អំបិល បន្តិច,ទឹកត្រី ១-១ស្លាបព្រាបាយកន្លះ,ទឹកម្ទេស ២ស្លាបព្រាបាយ,ទឹកប៉េងប៉ោះ ២ស្លាបព្រាបាយ,ម្ទេសហាន់ បន្ថែមដាក់តាមចំណូលចិត្ត។

វិធីធ្វើ៖

១.យកងាវដាក់ចូលចានធំល្មមដាក់ម្ទេសហាន់ និងទឹកចូលច្របល់ចូលគ្នា រួចត្រាំទុកចោលរយៈពេល ៤ម៉ោងសិន ទុកមួយអន្លើ

២.យកអំពិលទុំដាក់ចាន ចាក់ទឹកក្តៅចូលជ្រុំចូលគ្នាទុកចោលរយៈពេល ១០នាទី ទុកមួយអន្លើ

៣.ដាំខ្ទះដាក់ប៊័រ ឬប្រេងឆាចូល ដាក់ខ្ទឹមក្រហមចិញ្រ្ចាំ និងខ្ទឹមសចិញ្រ្ចាំចូលរំលីងឲ្យក្រហមបន្តិច រួចចាក់ទឹកអំពិលដែលលាយហើយដាក់ចូល ដាក់ស្ករស អំបិល ទឹកត្រី ទឹកម្ទេស និងទឹកប៉េងប៉ោះកូរចូលគ្នាឲ្យសព្វទុកមួយរំពុះ ៤.បន្ទាប់មកស្រង់ងាវដាក់ចូលឆាច្របល់ចូលគ្នាឲ្យសព្វល្អ ឆ្អិនហើយម្ទេសហាន់ចូលឆាច្របល់ចូលគ្នាដួដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។