វិជ្ជាមេផ្ទះ
រូបភាព
ដោយ: AdminI
គ្រឿងផ្សំ៖ ខ្ញី ១គីឡូ,ទឹកក្រូចឆ្មារ ២ចានចង្កឹះ,ស្ករស ៣ចានចង្កឹះ,ទឹកខ្មេះ ២ចានចង្កឹះ,អំបិល ១ស្លាបព្រាបាយ,ក្រឡ ឬប្រអប់ សម្រាប់ដាក់ត្រាំខ្ញី។
វិធីធ្វើ៖
១.យកខ្ញីចិតសំបកលាងទឹកឲ្យស្អាត រួចហាន់ស្តើងៗ ហើយយកទៅលាងច្របល់ជាមួយទឹកអំបិល រួចចាក់ទឹកក្រូចឆ្មារចូលច្របល់ចូលគ្នាឲ្យសព្វរហូតខ្ញីរាងប្រែពណ៌ ទុកមួយអន្លើ
២.ដាំឆ្នាំងដាក់ស្ករស ទឹកខ្មេះ និងអំបិលចូលកូរចូលគ្នាឲ្យសព្វទុកមួយរំពុះ បិទភ្លើងហើយទុកឲ្យត្រជាក់
៣.បន្ទាប់មកយកខ្ញីដាក់ចូលក្រឡ ឬប្រអប់ រួចចាក់ទឹកដែលកូរហើយចូល ហើយគ្របទុកចោលរយៈពេល ៣-៤ថ្ងៃ
៤.បន្ទាប់ពីនោះមកអាចយកមកហូបបានហើយ អាចទុកក្នុងទូរទឹកកកបាន៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។