ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីសាស្រ្តក្នុងការជួយព្យាបាលការរលាកបំពង់ក និងការថែទាំ

26-May-2020 10:42 AM

រូបភាព


ដោយ: AdminI

ការរលាកបំពង់កគឺជាការឈឺរមាស់ ឬរលាកក្នុងបំពង់ក ហើយវាកាន់តែធ្ងន់ធ្ងរទៅៗនៅពេលលេបទឹកមាត់។ ចំពោះមូលហេតុចម្បងបំផុតរបស់ជំងឺនេះគឺការបង្ករោគដោយវីរុសដូចជា ជំងឺផ្តាសាយជាដើម។ ការឈឺបំពង់កដែលបណ្តាលមកពីវីរុសនឹងជាវិញដោយខ្លួនឯង តាមរយៈការថែទាំសុខភាពដោយខ្លួនឯង។ ចំពោះការរលាកបំពង់កដោយសារបាក់តេរីវិញ ឬ Streptococcal Infection ច្រើនតែត្រូវការព្យាបាលដោយថ្នាំផ្សះ ដើម្បីបង្ការផលវិបាករបស់វា។ ខាងក្រោមនេះយើងនឹងបង្ហាញប្រាប់ពីវិធី មួយចំនួនក្នុងការថែទាំសុខភាពដោយខ្លួនឯង អាចជួយបំបាត់បញ្ហាបានបណ្តោះអាសន្នផងដែរ៖

១.សម្រាក: ត្រូវគេងឲ្យបានច្រើន និងថ្នមសម្លេង។

២.ទទួលទានទឹក: ទទួលទឹកឲ្យបានច្រើន ដើម្បីរក្សាសំណើមនៅបំពង់ក និងបង្ការការខ្សោះជាតិទឹក។ បើទទួលទានទឹកតែក្តៅឧណ្ហៗជាមួយក្រូចឆ្មារ ឬទឹកឃ្មុំ កាន់តែប្រសើរ។

៣.ព្យាយាមទទួលទានអាហារ និងភេសជ្ជៈផ្តល់នូវផាសុខភាព: ទឹកក្តៅឧណ្ហៗ,ទឹកស៊ុបក្តៅៗ,តែគ្មានជាតិកាហ្វេអុីន,ទឹកឃ្មុំក្តៅឧណ្ហៗ សុទ្ធតែអាចជួយបន្ធូរអាការៈឈឺបំពង់កបានទាំងអស់។ សូមជៀសវាងអាហារដែលមានជាតិហឹរ។

៤.ខ្ពុរទឹកអំបិល: ការខ្ពុរទឹកអំបិលអាចជួយបន្ធូរ ឬសម្រួលដល់ការឈឺបំពង់កបាន។ ខ្ពុរឲ្យបាន ២-៣ដង ក្នុងមួយថ្ងៃ។

៥.ចៀសវាងសារធាតុបង្ករលាក: ចូរធ្វើយ៉ាងណាឲ្យផ្ទះគ្មានផ្សែងបារី និងប្រើផលិតផលលាងសម្អាតណា ដែលមិនអាចបង្កការរលាកបំពង់ក៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។  វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល  ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។