ឯកសារកសិកម្ម
រូបភាព
+វិធីការពារ និង កំចាត់៖
-ត្រូវធ្វើថ្នាលសំណាប អោយឆ្ងាយពីគេ ពិសេសឆ្ងាយពីស្រែដែលមានដង្កូវនេះរាតត្បាត
-ត្រូវរៀបចំដីអោយល្អ អស់ស្មៅ និង បោចស្មៅក្នុងស្រែ និង ថ្នាលអោយស្អាត
-ក្រោយពេលច្រូតកាត់រួច ត្រូវភ្ជួរដីហាលថ្ងៃចោល អោយងាប់ពងដង្កូវដែលក្រាំងក្នុងដី (ធ្វើលើស្រែដែលឆ្លាប់មានដង្កូវបំផ្លាញ)-ព្រលែងទាអោយចូលក្នុងស្រែដើម្បីស៊ីដង្កូវ
-ជីកចង្អូរជុំវិញស្រែ ទំហំ៣តឹករួចរោយផេះ
-ពន្លិចទឹកក្នុងស្រែដែលមានដង្កូវបំផ្លាញ រួចកៀរដោយស្បៃរអូសត្រី ប្រមូលយកដង្កូវកំចាត់ចោល-ប្រើឧបករណ៌ចាប់ រឺ ទាក់យកមេអំបៅដង្កូវនេះ រួចសំលាប់ចោល កុំអោយបង្កើតពងដង្កូវទាន់
-អាចប្រើប្រាស់ថ្នាំពុលកសិកម្មបានតែប្រសិទ្ធិភាពខ្លី(ថ្នាំអាស្សូឌ្រីន៖ ក្នុងកំរិតទឹក ៤០០ទៅ ៦០០ លីត លាយថ្នាំ១លីត)
-ប្រើនៅពេលល្ងាច រឺពេលមេឃត្រជាក់ជាពេលវេលាល្អ ព្រោះពេលក្តៅវាអត់ចេញពីក្នុងដីមកទេ ពេលមេឃត្រជាក់ទើបចេញ*ចំណាំៈ ការកំចាត់ដង្កូវហ្វូងមិនអាចធ្វើតែឯងបានទេត្រូវមានការសហការគ្នាជាមួយអ្នកស្រែជាប់គ្នាឬ ស្រែដែលមានដង្កូវបំផ្លាញដូចៗគ្នា ព្រោះកាលណាយើងធើ្វតែឯង ដង្កូវឬមេអំបៅពីស្រែផ្សេងនិងឆ្លងមកវិញដដែល
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។