វិជ្ជាមេផ្ទះ
រូបភាព
ដោយ: AdminI
គ្រឿងផ្សំ៖ មី ១០០ក្រាម,សាច់ចិញ្រ្ចាំ ២០០ក្រាម,ខ្ទឹមស ៣កំពឹស និងម្រេច ១ស្លាបព្រាកាហ្វេ (បុកចូលគ្នា),ទឹកត្រី កន្លះស្លាបព្រាបាយ,អំបិល កន្លះស្លាបព្រាកាហ្វេ,ស៊ុត ១គ្រាប់។
វិធីធ្វើ៖
១.យកសាច់ចិញ្រ្ចាំលាយជាមួយខ្ទឹមសម្រេចបុកហើយ ទឹកត្រី អំបិល និងគោះស៊ុតដាក់ចូលច្របល់ចូលគ្នាឲ្យសព្វ
២.បន្ទាប់មកមូលសាច់ជាដុំៗល្មម រួចយកសរសៃមីមករុំ ហើយយកទៅដាក់បំពងឲ្យឆ្អិនក្រៀមល្មមតាមចំណូលចិត្ត រួចស្រង់ចេញដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។