ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

(មានវីដេអូ) វិធីធ្វើនំស្លឹកតើយស្នូលដូង!

22-May-2020 09:46 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ម្សៅសម្រាប់ធ្វើនំ(ម្សៅមី ម្សៅស្រូវសាលី...) ២០០ក្រាម,ស្លឹកតើយ ៤សន្លឹក,ទឹក ៣០០មីលីលីត្រ,ខ្ទិះដូង ១០០មីលីលីត្រ,ស៊ុត ១គ្រាប់,ប្រេងសណ្តែក ១ស្លាបព្រាកាហ្វេ,អំបិល ១/២ស្លាបព្រាកាហ្វេ។ គ្រឿងផ្សំស្នូលដូង៖ ទឹក ១០០មីលីលីត្រ,ស្ករត្នោត ១០០ក្រាម,ស្លឹកតើយ ១សន្លឹក,សាច់ដូងកោស ១៥០ក្រាម។

វិធីធ្វើ៖

១.ធ្វើស្នូលដូង ដាំឆ្នាំងដាក់ទឹកចូល ដាក់ស្ករត្នោត និងស្លឹកតើយកូរចូលគ្នាឲ្យសព្វរលាយស្ករ រួចដាក់សាច់ដូងកោសចូលច្របល់ចូលគ្នាឲ្យសព្វល្អ ហើយយកស្លឹកតើយចេញរួចលើកចេញពីចង្ក្រានទុកមួយអន្លើ

២.ធ្វើសំបក យកស្លឹកតើយដាក់កិនជាមួយទឹក ៣០០មីលីលីត្រហើយចាក់ច្រោះកុំឲ្យដោយកាករួចទុកមួយអន្លើ

៣.បន្ទាប់មកលាយម្សៅជាមួយអំបិល រួចចាក់ទឹកស្លឹកតើយចូលលាយឲ្យសព្វចូលគ្នា ហើយដាក់ខ្ទិះដូងចូល គោះស៊ុតដាក់ចូល និងដាក់ប្រេងសណ្តែកចូលលាយច្របល់ចូលគ្នាឲ្យសព្វល្អ

៤.រួចរាល់អស់ហើយចាប់ផ្តើមចាកនំ យកម្សៅទៅចាក់ជាបន្ទះៗស្តើងល្មម ចាក់មើលឲ្យឆ្អិនម្សៅល្អកុំឲ្យខ្លោច បន្ទាប់មកទៀតយកបន្ទះនំដាក់លាត រួចដួសស្នូលដូងដាក់ចូលល្មមតាមចំណូលចិត្ត មូលធ្វើជានំជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។