ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

(មានវីដេអូ)​វិធីធ្វើបុកកន្ទួតចេកខ្ចី!

20-May-2020 09:28 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ កន្ទួត ២០០ក្រាម,ចេកខ្ចី ២-៣ផ្លែ,ម្ទេសក្រៀម ឬម្ទេសស្រស់ ១០-១២គ្រាប់ (តាមចំណូលចិត្ត),ទឹកត្រី ៤ស្លាបព្រាបាយ,ទឹកកាពិ ឬទឹកប្រហុក ៤ស្លាបព្រាបាយ,ទឹកក្រូចឆ្មារ ២ស្លាព្រាបាយ,ស្ករត្នោត ២ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកត្បាល់ដាក់ម្ទេសចូលបុកឲ្យសព្វ រួចដាក់កន្ទួតចូលបុកឲ្យម៉ត់បន្តិច ហើយចិតចេកខ្ចីជាចង្វាៗដាក់ចូលបុកចូលគ្នាឲ្យសព្វ

២.បន្ទាប់មកដាក់ទឹកកាពិ ឬទឹកប្រហុក ទឹកត្រី ស្ករត្នោត និងទឹកក្រូចឆ្មារចូលបុកច្របល់ចូលគ្នាឲ្យសព្វ ហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។