ចំណេះដឹងទូទៅ
រូបភាព
១.ការរៀបចំដាំ
-ធុងស្នោមួយ ឬច្រើនតាមតម្រូវការ
-គ្រាប់ពូជ (អាចរកទិញពីហាងកសិកម្ម ឬតាមទីផ្សារ)
-ដីក្រហម ឬដីទន្លេ ដីផុសល្អ ដីធូរ មានលាយជីកំប៉ុស។ បើសិនជាយកដីបាតទន្លេមកដាំដុះ ត្រូវហាលឱ្យស្ងួតដើម្បីសម្លាប់មេរោគ។
២.ការដាំដុះ
-ចោះបាតធុងស្នោរត្រូវ ដើម្បីឲ្យទឹកហូរចេញ
-ចាក់ដីចូលក្នុងធុងស្នោរឲ្យពេញល្មម
-ស្រោចទឹកឲ្យជោកដីដែលយើងប្រុងនឹងដាក់បណ្តុះគ្រាប់ពូជស្ពៃ
-ដាក់រោយគ្រាប់ពូជ
-រោយដីលុបពីលើ
-ត្រូវស្រោចទឹកមួយថ្ងៃ ៣ដង រយៈពេល ២ ទៅ ៣ថ្ងៃដំបូង រហូតស្ពៃដុះកូន។
៣.ការថែទាំ
-រក្សាទុកផើងដំណាំក្នុងទីតាំងមួយដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់
-ស្រោចទឹកឱ្យបានជាប្រចាំ ២ដង ក្នុងមួយថ្ងៃ (ព្រឹក និងល្ងាច) តែកុំជោកពេក ព្រោះដំណាំប្រភេទនេះ មិនត្រូវការទឹកច្រើនពេកទេ
-នៅពេលស្ពៃដុះកូនតូចៗ បំបែកកូនចេញខ្លះ
-យកឫសកំប្លោកកាប់ឱ្យតូចៗហាលឱ្យស្ងួត ឬហាន់ចំបើងឱ្យតូចៗ មកគ្របពីលើគល់កូនស្ពៃឱ្យជិត ការពារពេលស្រោចទឹកធ្វើឱ្យរលើងឫស និងរក្សាសំណើមឱ្យបានយូរ
-បើសិនជាមានសំណល់ទឹកលាងត្រី សាច់ ទឹកអង្ករ ត្រូវយកទៅស្រោចគល់ដំណាំឱ្យបានរាល់ថ្ងៃ ព្រោះសំណល់ទាំងនេះ មានជីវជាតិល្អ អាចបំប៉នស្ពៃឱ្យបានលូតលាស់
-សម្អាតស្មៅជុំវិញគុម្ពស្ពៃ និងជ្រួយដីឱ្យធូរដើម្បីរក្សាសំណើមឱ្យបានល្អ
-គួរធ្វើសំណាញ់ព័ទ្ធជុំវិញធុងដំណាំ ដើម្បីការពារសត្វចាប ឬសត្វស្លាបផ្សេងទៀតមកចិក បំផ្លាញដំណាំ។
៤.ការប្រមូលផល
-ប្រមាណជិត១ខែ យើងអាចប្រមូលផលបានហើយ
-ចំពោះការប្រមូលផលដើម្បីទុកពូជ គឺត្រូវច្រូតដើមមកហាលរហូតស្ងួត បន្ទាប់មកហែកសម្អាតយកគ្រាប់ និងហាលថ្ងៃឱ្យស្ងួតរយៈពេល ២ ទៅ ៣ថ្ងៃ ទើបខ្ចប់ពូជទុកបាន៕
សម្រួលអត្ថបទដោយ៖ សំណាង
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។