ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

(មានវីដេអូ) វិធីធ្វើតា្រវឆឹងស្ករ ឆ្ងាញ់!

19-May-2020 09:34 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ត្រាវ ១គីឡូ,ស្ករស ៤០០ក្រាម,ទឹកឆ្អិន ៤ស្លាបព្រាបាយ,អំបិល កន្លះស្លាបព្រាកាហ្វេ,ស្លឹកតើយ ៣-៤សន្លឹក,ស្លឹកខ្ទឹមហាន់ល្អិតៗ (ដាក់ ឬមិនដាក់ក៏បាន)។

វិធីធ្វើ៖ 

១.យកត្រាវចិតសំបកឲ្យស្អាតហើយលាងទឹក រួចកាត់ជាដុំ ឬវែងល្មម តាមចំណូលចិត្ត

២.បន្ទាប់មកយកត្រាវដាក់បំពង ដាក់ស្លឹកតើយចូល បំពងឲ្យក្រៀមល្មម រួចស្រង់ទុកមួយអន្លើ

៣.ដាំខ្ទះដាក់ស្ករស ទឹក និងអំបិលកូរចូលគ្នាឲ្យសព្វ រួចដាក់ស្លឹកខ្ទឹមចូល ហើយដាក់ត្រាវបំពងហើយចូល ច្របល់ចូលគ្នាឲ្យសព្វជាការស្រេច៕ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។