វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ ផ្លែកំពីងរាជ្យ ឬបំពេញរាជ្យ ២-៣ផ្លែធំល្មម,ទឹក ១ចានគោម,អំបិល ១ស្លាបព្រាបាយ,ស្ករត្នោត ១ចានចង្កឹះ,ទឹកត្រី ៤ស្លាបព្រាបាយ,កាពិ ១/៤ស្លាបព្រាបាយ,ម្ទេសហុយ ២ស្លាបព្រាកាហ្វេ,ម្ទេសហាន់ ១ស្លាបព្រាបាយ ឬតាមចំណូលចិត្ត,ខ្ទឹមក្រហមហាន់ស្តើងៗ កន្លះចានចង្កឹះ,បង្គាក្រៀមបុកឲ្យម៉ត់បន្តិច កន្លះចានចង្កឹះ,សណ្តែកដីបុក កន្លះចានចង្កឹះ។
វិធីធ្វើ៖
១.ចិតសំបកកំពីងរាជ្យឲ្យស្អាត វះសាច់ឆ្នូតៗ រួចលាងជាមួយទឹកអំបិល ទុកមួយអន្លើ
២.ដាំខ្ទះដាក់ស្ករត្នោត ទឹកត្រី និងកាពិចូលកូរឲ្យរលាយសព្វ រួចដាក់ម្ទេសហុយ ម្ទេសហាន់ ខ្ទឹមក្រហម សណ្តែកដី និងបង្គាក្រៀមចូលកូរច្របល់ឲ្យសព្វចូលគ្នា
៣.បន្ទាប់មកយកកំពីងរាជ្យដាក់ចាន ហើយស្រោចទឹកត្រីស្ករកាពិដែលកូរហើយចូលពីលើជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។