ចំណេះដឹងទូទៅ
រូបភាព
១.សម្ភារៈត្រូវមាន
-កញ្ច្រែងដែលមានកម្ពស់ប្រមាណ ១តឹក
-ផើង ធុង ឬកេសស្នោរ ដែលអាចដាក់កញ្ច្រែងចូលបានកម្ពស់ប្រមាណ ៣តឹក
-អេប៉ុង សម្រាប់ដាក់ដាំគ្រាប់ត្រកួន ឬអាចប្រើស្រកីដូងចិញ្ច្រាំឲ្យតូចបន្តិចជំនួសក៏បាន
-ទឹកស្អាត
-គ្រាប់ត្រកួន។
២.វិធីលាយទឹកជី
-យកជីលាមកប្រចៀវកន្លះគីឡូលាយជាមួយទឹក ២០លីត្រ កូរឲ្យសព្វ រួចយកហាលថ្ងៃ ៣ថ្ងៃ
-យកទឹកនេះ ១លីត្រ លាយជាមួយទឹក ១០លីត្រ សម្រាប់ដាំ។
៣.វិធីដាំ
-ត្រាំគ្រាប់ត្រកួនរយៈពេល ១យប់
-ដាក់អេប៉ុង ឬស្រកីដូងក្នុងក្នុងកញ្ច្រែង រួចពង្រាយគ្រាប់ត្រកួនលើនោះ
-ដាក់ក្នុងកញ្ច្រែងចូលទៅក្នុងធុង ឬកេសស្នោរ ដោយដាក់វត្ថុសម្រាប់ទ្រកម្ពស់ ១តឹក ទុកចន្លោះដាក់ទឹក រួចចាក់ទឹកចូលឲ្យលិចត្រឹមគ្រាប់របស់វា ហើយត្រូវដាំនៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់។
-រយៈពេល ២-៣ថ្ងៃ ក្រោយមកវានឹងចាប់ផ្តើមដុះ
-រយៈពេលប្រមាណ ២-៣សប្តាហ៍ យើងអាចយកវាមកធ្វើជាបន្លែ
បានហើយ នោះលោកអ្នកនឹងទទួលបានបន្លែធម្មជាតិដោយគ្មានជាតិគីមីសម្រាប់ទទួលទាន៕
សម្រួលអត្ថបទដោយ៖ សំណាង
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។