វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ ស្ពៃជើងទា ឬស្ពៃតឿ ១គីឡូ,ទឹក ១លីត្រ,ស្ករស ១ស្លាបព្រាបាយ,អំបិល ១ស្លាបព្រាបាយ,ម្ទេសហាន់ ដាក់តាមចំណូលចិត្ត,ក្រឡ ឬប្រអប់ សម្រាប់ដាក់ស្ពៃ។
វិធីធ្វើ៖
១.លាងស្ពៃឲ្យស្អាត រួចកាត់វាតូចៗល្មមទៅតាមទំហំដែលអ្នកចង់បាន ឬមិនកាត់ក៏បាន ហើយដាក់ហាលថ្ងៃប្រហែលជា ២-៣ម៉ោង រហូតដល់ស្លឹកស្ពៃឡើងទន់។
២.ដាក់ឆ្នាំងដាំទឹក ដាក់អំបិល និងស្ករសចូលកូរចូលគ្នា រម្ងាស់មួយរំពុះហើយលើកចុះពីចង្រ្កាន រួចទុកវាឲ្យត្រជាក់ប្រហែលជា ៤៥អង្សាសេ។
៣.បន្ទាប់មកយកស្ពៃដាក់ចូលក្នុងក្រឡ ឬប្រអប់ ហើយចាក់ទឹកអំបិលដែលកូរជាមួយស្ករហើយចូល រួចដាក់ម្ទេសហាន់ពីលើ បន្ទាប់មកគ្របគម្របឲ្យជិត ហើយយកទៅដាក់វាហាលថ្ងៃប្រហែលជា ២ថ្ងៃទាល់តែស្ពៃខៀវប្រែក្លាយជាពណ៌លឿងស្លេក។
៤.ដើម្បីធ្វើឲ្យវាជូរបន្តិច អ្នកត្រូវដាំទឹកក្តៅដោយបន្ថែមអង្ករខ្លះចូល និងដាក់ដាំវារហូតដល់ទឹកវារាងខាប់។ បើធ្វើដូចនេះលោកអ្នកនឹងទទួលបានរសជាតិឆ្ងាញ់ ប៉ុន្តែអ្នកមិនអាចទុកវាលើសពី ៣ថ្ងៃបានទេ៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។