ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

(មានវីដេអូ) វិធីធ្វើល្ហុងចាហួយដូង

11-May-2020 08:58 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ល្ហុង ១ផ្លែធំល្មម,ក្បាលខ្ទិះ កន្លះចានចង្កឹះ,ខ្ទិះចុង ១ចានចង្កឹះ,ម្សៅចាហួយ ១ស្លាបព្រាបាយ,ស្ករស ៧៥ក្រាម,៤ស្លាបព្រាបាយ,អំបិល ១ចុងស្លាបព្រាកាហ្វេ។

វិធីធ្វើ៖

១.យកល្ហុងចិតសំបកឲ្យស្អាតពុះជាពីរ រួចខ្វេះយកគ្រាប់ចេញឲ្យអស់ទុកមួយអន្លើ

២.យកខ្ទិះចុងដាក់លាយជាមួយម្សៅចាហួយកូរចូលគ្នាឲ្យសព្វ 

៣.ដាំឆ្នាំងដាក់ស្ករស និងអំបិលចូល រួចចាក់ខ្ទិះដូងដែលលាយម្សៅចាហួយហើយចូល ហើយចាក់ក្បាលខ្ទិះចូលកូរចូលគ្នាឲ្យសព្វ ពុះហើយលើកចេញពីចង្ក្រាន រួចចាក់ច្រោះ(ដើម្បីកុំឲ្យដោយកាក) ទុកឲ្យត្រជាក់បន្តិច

៣.បន្ទាប់មកដួសខ្ទិះដាក់ចូលល្ហុង ទុកឲ្យចាហួយរឹងបន្តិច រួចយកដាក់ចូលទូរទឹកកកប្រហែល ២-៣ម៉ោងជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។