ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបាយដំណើបសង់ខ្យាទុរេន ឆ្ងាញ់ៗ!

07-May-2020 09:03 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ អង្ករដំណើប ៥០០ក្រាម, ខ្ទិះដូង ១គីឡូ, ស្ករស ៤០០ក្រាម, សាច់ទុរេន ៤-៥ក្លែប, ម្សៅឆា ២ស្លាបព្រាបាយ, អំបិល ១ស្លាបព្រាកាហ្វេ, ស្លឹកតើយ ៦សន្លឹក។

វិធីធ្វើ៖

១.ត្រូវលាងអង្ករដំណើបជាមុនសិន រួចយកឆ្នាំងសម្រាប់ចំហុយបាយដំណើបយកមករៀបស្លឹកតើយ (៤សន្លឹក) ដាក់ក្រាលពីក្រោម ហើយយកអង្ករដំណើបមកចាក់ពីលើរាបឲ្យស្មើល្អ ទើបរៀបចំដាក់ចំហុយ ឬដាំឲ្យឆ្អិន។

២.យកចានគោមតូចល្មមដាក់ម្សៅឆា រួចចាក់ខ្ទិះដូងចូលល្មមខាប់ៗជាមួយម្សៅ កូរចូលគ្នាឲ្យសព្វល្អ។

៣.ធ្វើសង់ខ្យា ដាំឆ្នាំងដាក់រម្ងាស់ខ្ទិះដូងដែលនៅសល់ចូល ដាក់អំបិល និងស្ករស រួចកូរចូលគ្នាឲ្យសព្វ ហើយដាក់សាច់ទុរេន និងស្លឹកតើយ (២សន្លឹក) ចូលទុករម្ងាស់ឲ្យពុះ 

៤.ពុះហើយបន្ទាប់មកដាក់ម្សៅឆាដែលលាយជាមួយខ្ទិះដូងចូលកូរចូលគ្នាឲ្យសព្វ រម្ងាស់មួយរំពុះទៀត។

៥.រួចរាល់អស់ហើយដួសបាយដំណើបដាក់ចាន ដួសសង់ខ្យាទុរេនដាក់ចូល ស្រោយទឹកខ្ទិះពីលើជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។