ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីដាំប្រទាលកន្ទុយក្រពើក្នុងផើងងាយៗ!

04-May-2020 09:11 AM

រូបភាព


ដោយ: AdminI

១.វិធីក្នុងការដាំ

-លាយដីសម្រាប់ដាំមានដូចជា ដីមានជីវជាតិ ជីកំប៉ុស្ត ស្លឹកឈើស្រស់ដែលឆាប់រលួយ ជីអង្កាមដុត និងលាមកគោស្ងួត

-ដកយកកូនវាដែលមានអាយុ ២អាទិត្យ មកបណ្តុះផ្សាំក្នុងរងឲ្យបាន ១៥ថ្ងៃ ទើបជីកយកមកដាំ

-យកផើងដែលមានទំហំមុខ ៣តឹក ជម្រៅ ២តឹក រួចដាក់ល្បាយដីជិតពេញ

-ជីកយកកូនដែលផ្សាំបាន ១៥ថ្ងៃ យកមកដាំតែ ១ដើម ក្នុង១ផើង ដើម្បីឲ្យដើមប្រទាលលូតលាស់បានល្អ និងងាយស្រួលថែទាំ។

២.ការថែទាំ

-មិនថាដាំនៅក្នុងផើង ឬនៅលើដីទេ គឺមិនត្រូវស្រោចទឹកជោគជាំពេកទេ គឺស្រោច ១សប្ដាហ៍ តែមួយដងប៉ុណ្ណោះ ព្រោះប្រទាលនេះមានសំបកក្រាស់ និងមានជាតិទឹកច្រើនស្រាប់៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។