ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើម្ជូរខ្ទិះមា្នស់បង្គា!

28-Aug-2019 10:42 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ បង្គា ៣០០ក្រាម (បកសំបក), ម្នាស់ ១ផ្លែល្មម ហាន់ជាដុំៗល្មម, ក្បាលខ្ទិះ ២០០ក្រាម, ខ្ទិះចុង ៨០០ក្រាម, គ្រឿងក្រហមបុក ២-៣ស្លាបព្រាបាយ, ទឹកត្រី ២ស្លាបព្រាបាយ, ស្ករ ២ស្លាបព្រាបាយ, ទឹកអំពិលទុំ ២ស្លាបព្រាបាយ, ស្លឹកក្រូចសើច និងម្ទេសប្លោកហាន់។

វិធីធ្វើ៖

១.ដាំឆ្នាំងដាក់ក្បាលខ្ទិះចូលទុកមួយរំពុះ ដាក់គ្រឿងការីចូលកូរចូលគ្នាអោយសព្វ រួចដាក់បង្គាចូលច្របល់ចូលគ្នា

២.បន្ទាប់មកដាក់ទឹកត្រី, ស្ករ, ទឹកអំពិលទុំ និងខ្ទិះចុងចូលច្របល់ចូលគ្នាឲ្យសព្វទុកមួយរំពុះ

៣.ហើយដាក់ម្នាស់​ច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ស្លឹកក្រូចសើច និងម្ទេសប្លោកចូល ឆ្អិនហើយដួសដាក់ចានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។