ចំណេះដឹងទូទៅ
រូបភាព
ទម្លាប់មិនល្អមួយចំនួនដែលអ្នកមិនបានចាប់អារម្មណ៍ ដែលមានផលប៉ះពាល់ដល់សុខភាពភ្នែករបស់លោកអ្នកបាន៖
១.សម្លឹងកុំព្យូទ័រយូរពេក: ការសម្លឹងកុំព្យូទ័រយូរពេកមិនមែនប៉ះពាល់ ឬបំផ្លាញភ្នែករបស់អ្នកភ្លាមៗនោះទេ តែវាអាចធ្វើឱ្យភ្នែកអ្នកស្ងួត ហើយយូរៗទៅនឹងបង្កទៅជាបញ្ហាបាន។ ដូច្នេះហើយអ្នកគួរតែមានការសម្រាកប៉ុន្មាននាទី និងដើរចេញពីកុំព្យូទ័ររបស់អ្នក ជៀសវាងការអង្គុយមុខកុំព្យូទ័ររាប់ម៉ោង។
២.ញី ឬជូតភ្នែករបស់អ្នកដោយដៃ: អ្នកអាចមានអារម្មណ៍ថារមាស់នៅត្រង់ភ្នែក តែបើអ្នកប៉ះវាដោយដៃផ្ទាល់នោះ វាអាចចម្លងមេរោគទៅកាន់ភ្នែករបស់អ្នក។ ដូច្នេះហើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ អ្នកមិនត្រូវយកដៃទៅប៉ះភ្នែកដោយផ្ទាល់នោះទេ ពោលគឺគួរតែប្រើក្រណាត់ស្ដើងទន់ ស្អាតទើបជាការល្អ។
៣.មិនបានពិនិត្យភ្នែកឱ្យបានទៀងទាត់៖ ទោះបីជាអ្នកបានទៅពិនិត្យភ្នែកអស់ជាច្រើនឆ្នាំហើយដោយបង្ហាញថា អ្នកមិនមានអ្វីក៏ដោយ ប៉ុន្តែអ្នកនៅតែគួរជួបអ្នកជំនាញជារៀងរាល់ឆ្នាំ ព្រោះមានរឿងខ្លះអាចមានការផ្លាស់ប្ដូរ។ បើអ្នកមិនបានទៅពិនិត្យឱ្យបានទៀងទាត់ទេ នោះវានឹងបង្កបញ្ហាធ្ងន់ធ្ងរដល់បាន។
៤.មិនពាក់វ៉ែនតាការពារពន្លឺថ្ងៃ: អ្នកតែងតែលាបឡេមុនពេលចេញទៅក្រៅ នេះជាសកម្មភាពដែលអ្នកការពារស្បែក។ វាក៏ដូចគ្នាទៅនឹងភ្នែក បើអ្នកភ្លេចពាក់វ៉ែនតាការពារកម្ដៅថ្ងៃ ភ្នែករបស់អ្នកអាចមានការប៉ះពាល់មិនខាន៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។