វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ ផ្លែកន្ទួត ៥០០ក្រាម, ទឹក ៧០០មីលីលីត្រ, កំបោរក្រហម ៣០ក្រាម, អំបិល ១០ក្រាម, ស្ករស ៥០០ក្រាម, ទឹក ៧០០មីលីលីត្រ។
វិធីធ្វើ៖
១.យកកន្ទួតដាំត្រាំទឹកដាក់កំបោរក្រហម និងអំបិលចូលច្របល់ចូលគ្នាឲ្យសព្វ ត្រាំចោលទុកមួយឡែក។
២.ដាំខ្ទះដាក់ទឹក និងស្ករសចូលកូរចូលគ្នាឲ្យស្កររលាយសព្វល្អ ទុកមួយឡែក។
៣.រួចហើយស្រង់ផ្លែកន្ទួតចេញពីទឹកកំបោរ ដាក់ចូលចានធំល្មមចាក់ទឹកស្ករចូល
៤.បន្ទាប់មកដាំខ្ទះ ដួសកន្ទួតដាក់ចូលខ្ទះច្របល់មួយសន្ទុះ រួចចាក់ទឹកស្ករដែលនៅសល់ចូលច្របល់ចូលគ្នាឲ្យសព្វល្អ ទុករម្ងាស់ឲ្យពុះឡើងក្រហមល្មម គោកទឹកហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវីធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។