ចំណេះដឹងទូទៅ
រូបភាព
នៅពេលដែលអ្នកគេងមិនបានគ្រប់គ្រាន់ អ្នកអាចនឹងប្រឈមមុខនឹងបញ្ហាទាំងនេះ ដែលវាមានផលប៉ះពាល់ដល់សុខភាពរបស់អ្នកដូចជា៖
១.ឈឺក្បាល: នេះជារឿងមួយដែលអ្នកមិនអាចបដិសេធ ព្រោះថាអាការៈឈឺក្បាលនឹងកើតមាននៅពេលដែលអ្នកគេងមិនគ្រប់គ្រាន់។ លើសពីនេះទៅទៀតវាអាចធ្វើឲ្យអ្នកវិលមុខ អាចក្អួតចង្អោរ និងទទួលទានអាហារមិនបានទៀតផង។
២.ឆាប់ខឹង: ការឆាប់ខឹងត្រូវបានគេរកឃើញថាក៏ជាប់ពាក់ព័ន្ធទៅនឹងការគេងមិនគ្រប់គ្រាន់ផងដែរ។ សកម្មភាពនេះកើតមានដូចជា នៅពេលដែលកំពុងធ្វើការ ឬការនិយាយពាក្យគំរោះគំរើយទៅមនុស្សជុំវិញខ្លួនជាដើម។
៣.ធ្វើឲ្យស្តេ្រស និងទុក្ខព្រួយច្រើន: នេះជាចំណុចមួយដែលអ្នកមិនអាចប្រកែកបាន ព្រោះថាអ្នកដែលគេងមិនគ្រប់គ្រាន់មិនត្រឹមតែខឹងច្រើនប៉ុណ្ណោះទេ តែក៏ជាមនុស្សដែលមានទុក្ខព្រួយច្រើន និងមានអារម្មណ៍តានតឹងច្រើនទៀតផង។
៤.សមត្ថភាពនៃចងចាំធ្លាក់ចុះ: មនុស្សត្រូវការគេង ដើម្បីកម្ចាត់ចោលរាល់សមាសធាតុផ្សេងៗ ដែលមាននៅក្នុងខ្លួន ហើយជំនួសមកវិញនូវសមាសធាតុថ្មីឡើងវិញ។ ប៉ុន្តែប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់នឹងធ្វើឲ្យអសកម្មដល់សកម្មភាពប្រព័ន្ធខួរក្បាលដំណើរការមិនបានល្អ ហើយនៅពេលនោះអង្គចង់ចាំនៅក្នុងខួរក្បាលគឺធ្លាក់ចុះនេះឯង។
៥.យឺតយ៉ាវច្រើន: សកម្មភាពមួយរបស់អ្នកគេងមិនបានគ្រប់គ្រាន់ គឺថាធ្វើការអ្វីមិនសូវសកម្មភាព យឺតយ៉ាវច្រើន ឬ មិនសូវស្ទុះស្ទាដូចអ្នកដែលគេងបានគ្រប់គ្រាន់នោះឡើយ។ អ្វីដែលគេរកឃើញទន្ទឹមនឹងនេះទៀតនោះ គឺថាអ្នកដែលគេងមិនឆ្អែតគិតស្ទក់ៗ មិនសូវរហ័ស ហើយអ្នកដែលគេងឆ្អែតគិតបានលឿនជាងអ្នកមិនគេងឆ្អែតចំនួន ២ដង។
៦.ឡើងទម្ងន់: មនុស្សមួយចំនួនបានព្យាយាមតមអាហារដើម្បីសម្រកទម្ងន់ ឬកាត់បន្ថយការទទួលទានដំណេកជាដើម។ ប៉ុន្តែពួកគេប្រហែលជាភ្លេចគិតថា ការទទួលទានដំណេកមិនគ្រប់គ្រាន់ក៏បណ្ដាលឲ្យឡើងទម្ងន់ផងដែរ។
៧.នោមញឹកញាប់ជាងប្រក្រតី: នៅពេលដែលអ្នកគេងលក់ ការផលិតទឹកនោមបានថយចុះ ហើយលោកអ្នកអាចនោមតែម្តងប៉ុណ្ណោះក្នុងរយៈពេលពី ៥ ទៅ ៦ម៉ោង។ ប៉ុន្តែបើអ្នកគេងមិនលក់វិញនោះអ្នកនឹងនោមញាប់ជាងប្រក្រតី ព្រោះថាសមត្ថភាពផលិតទឹកនោមនឹងធ្វើការច្រើននៅពេលគេងមិនឆ្អែត។
៨.ឧស្សាហមានជំងឺផ្ដាសាយ: ការស្រាវជ្រាវបានធ្វើពិសោធន៍លើមនុស្ស ១៥៣នាក់ ដែលមិនអនុញ្ញាតឲ្យគេងគ្រប់គ្រាន់។ ក្រោយមកគេរកឃើញថា អ្នកទាំងនេះបានជួបបញ្ហាជំងឺផ្ដាសាយជាងអ្នកដែលគេងគ្រប់គ្រាន់ចាប់ពី ៧ម៉ោងឡើងទៅ។ បញ្ហានេះកើតនៅពេលមានអាកាសធាតុប្រែប្រួលញឹកញាប់។
៩.ឈឺចុករោយច្រើន: តាមការស្រាវជ្រាវមុនៗបានបង្ហាញថា អាការៈចុករោយអាចបណ្ដាលមកពីបញ្ហាទទួលទានអាហារខ្វះជីវជាតិ ឬកង្វះការហាត់ប្រាណជាដើម។ តែការស្រាវជ្រាវចុងក្រោយបានបញ្ជាក់ថា អាការៈចុករោយ ក៏បណ្ដាលមកពីគេងមិនគ្រប់គ្រាន់ដែរ។ បញ្ហានៅត្រង់ថា ពួកគេមិនបានដាក់ទម្រេតខ្នង រាងកាយរបស់ពួកគេឲ្យបានសម្រាកគ្រប់គ្រាន់។
១០.ប្រឈមនឹងជំងឺបេះដូង: អ្នកវិទ្យាសាស្ត្របានពិសោធន៍ឲ្យមនុស្សជាច្រើនមិនចូលគេងអស់រយៈពេល ៨៨ម៉ោង ទីបំផុតបានរកឃើញថា សំពាធឈាមកាន់តែកើនឡើងខុសប្រក្រតីតែម្ដង ហើយនោះគឺផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ជំងឺបេះដូង។
បញ្ជាក់៖ ជាទូទៅអ្នកត្រូវគេងឲ្យបានពី ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ ទើបមិនប៉ះពាល់ដល់សុខភាពរបស់អ្នក៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។