ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

របៀប​ដាំ​ដើម​ម្រុំឲ្យបានត្រឹមត្រូវ

28-Aug-2019 04:50 PM

រូបភាព


ដោយ: Uddam

ដើម​ម្រុំ គឺជា​រុក្ខជាតិ​លូតលាស់​លឿន​បំផុត​ វា​អាច​លូតលាស់​បាន​រហូតដល់ ៤​ម៉ែត្រ​ក្នុង ១​ឆ្នាំ និង​មាន​កំពស់​ពី​៦​ម៉ែត្រ​ទៅ ១៥​ម៉ែត្រ​នៅពេលពេញវ័យ​
–ដើម​វា​មាន​ឫសកែវ​វែង ធ្វើអោយ​វា​ធន់​នឹង​ភាពរាំងស្ងួត និង​លូតលាស់​បាន​នៅ​តំបន់​ដែលមាន កម្រិត​ទឹកភ្លៀង​ប្រចាំឆ្នាំ​ពី ២៥០​ម​.​ម ទៅ ១៥០០ ម​.​ម​–ដើម​ម្រុំ​ដាំ​បានល្អ​លើដី ខ្សាច់​និង​ដីល្បាយខ្សាច់ តែ​វា​ក៏​អាច​ធន់​នឹង​ដីឥដ្ឋ​ដែរ ប្រសិនបើ​គ្មាន​ទឹក​ដក់ ដើម​ម្រុំ​អាច​ស៊ាំ​នឹង​កម្រិត​អាស៊ីត ph ពី ៥ ទៅ ៩ និង​លូតលាស់​ល្អ​ពេល​មានការ​គ្រប ទទួលបាន ទឹក និង​ជី​
–គេ​អាច​ដាំ​ម្រុំ​ពី​កូន​បណ្ដុះ ឬ​ពី​គ្រាប់​ដែល​ដាំ​ផ្ទាល់​នឹង​ដី​–គ្រាប់​ម្រុំ​អាច​យកមក​ដាំ​ភ្លាម​បាន បន្ទាប់ពី​វា​ទុំ
–គ្រាប់​ម្រុំ​អាច​ទុក​បាន​រហូតដល់​រយៈពេល ១​ឆ្នាំ ប៉ុន្តែ​ង​ត្រា​ដំណុះ​អាច​ធ្លាក់​ចុះមក​ត្រឹម ៦០-៧០% ប៉ុណ្ណោះ​
–ក្នុង​រយៈពេល​៣​ឆ្នាំ ដើម​ម្រុំ​អាច​ផ្ដល់​ផ្លែ​ពី ៤០០ ទៅ ៦០០​កួរ ក្នុង ១​ឆ្នាំ ដែល​ក្នុង ១​កួរៗ មាន​ចាប់ពី ១០ គ្រាប់​ឡើងទៅ​
–ដើម​ម្រុំ​ចាស់​អាច​ផ្លែ​រហូតដល់​ទៅ ១៦០០​កួរ​ក្នុង​១​ឆ្នាំ ។​*គេ​អាច​ដាំ​ម្រុំ​បាន​២​របៀប​
​១.គេ​ដាំ​ដោយ​គ្រាប់​
​២.គេ​ដាំ​ដោយ​ការ​កាត់​បណ្ដុះ+ការដាំ​ម្រុំ ដោយ​ការ​កាត់​បណ្ដុះ
–ជ្រើសរើស​ដើម ឬ​មែក​ចាស់​ធំ​ល្អ (​អា​កាល​ចាប់ពី​១​ឆ្នាំ​ឡើង​)
–កាត់​មែក​ជា​កង់ៗ ប្រវែង ៥​តឹក​
–យក​មែក​ខាង​គល់​ដែល​កាត់​រួច​ដាក់​ដាំ​ក្នុង​ថង់​ខ្ចី (​កន្ទោង​បណ្ដុះ​)–ឬ​យក​ដាក់​ដាំ​ក្នុង​ដី​ដែល​បាន​រៀបរយ​រួចហើយ
–យក​ថង់​ប្លា​ស្ទិ​ក ឬ​លាប​ខ្លាញ់គោ នៅលើ​ចុង​មែក​ដែល​កាត់​រួច​
–ព្យាយាម​ស្រោច​ទឹក ថែទាំ​រហូតដល់ ដើម​ម្រុំ​លាស​ត្រួយ​ថ្មីសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។