ឯកសារកសិកម្ម
រូបភាព
+របៀបនៃការរៀបចំការដាំដុះដំណាំលើរាន
–យកដីស្រទាប់លើ ឬដីក្រោមដើមឈើ២ភាគ និងលាមកគោពុកផុយ១ភាគ លាយជាមួយគ្នា ឲ្យសព្វរួចហាលសំដិលថ្ងៃឲ្យស្ងួត
–ធ្វើជាធ្នើ ឬរានដែលមានទទឹង១ម៉ែត្រ និងបណ្ដោយតាមលទ្ធភាព កំពស់១ម៉ែត្រ–យកថង់ប្លាស្ទីកមកក្រាលពីលើរានចោះរន្ធ ដើម្បីការពារឫសដំណាំពីការជាំទឹក
–យកដីដែលបានលាយរួចមកចាក់ពីលើកំពស់ ១០ ទៅ ១៥សង្ទីម៉ែត្រ
–នៅតាមជ្រុករានដោតបង្គោល ហើយតភ្ជាប់គ្នាមានលក្ខណៈជាដំបូល ដែលអាចព័ន្ធស្ពៃគ្រប់ ពីលើបាន–យកកូនដំណាំមកដាំនៅលើរាន រួចយកស្បៃមុងមកហ៊ុំព័ទ្ធជុំវិញ ដើម្បីការពារសត្វមេអំបៅ ឬដង្កូវចូលក្នុងកន្លែងដាំ
–នៅពេលស្រោចទឹកគឺគាត់បើកស្បៃពីខាងលើ ស្រោចទឹករួចទើបគ្របទៅវិញ
+ការដាំដំណាំនៅលើរាន និងមានប្រើស្បៃសំរាប់ការពារ មានលក្ខណៈងាយស្រួល និងសាមញ្ញ ពិសេសមិនមានការប៉ះពាល់ដល់សុខភាព ទាំងដាំដុះ ព្រមទាំងអ្នកបរិភោគ ហើយវាមានប្រសិទ្ធ ភាពក្នុងការការពារដំណាំដោយ៖–សត្វល្អិត និងមេអំបៅមិនអាចចូលទៅបំផ្លាញដំណាំបានឡើយ
–កំរមានស្មៅចង្រៃដុះប្រជែងជាមួយនឹងដំណាំណាស់បើប្រៀបធៀបនឹងការដាំដំណាំនៅលើដី ផ្ទាល់
–ការដាំដុះនៅលើរានអាចធ្វើឲ្យដំណាំជៀសផុតពីការដាំទឹក និងអាចដាំដំណាំបានទាំងរដូវប្រាំង និងរដូវវស្សា–ដំណាំដែលអាចដាំបានភាគច្រើនមានដូចជា ដំណាំខាត់ណា សាលាដ៍ ផ្ទីស ខ្ទឹមស្លឹក ជាដំណាំ ដែលមិនមានឫសវែង ហើយត្រូវការតែដីធូរល្អដែលមានជីវជាតិគ្រប់គ្រាន់ និងអាចធ្វើឲ្យដំណាំ លូតលាស់បាន
–ក្រោយពេលប្រមូលផលដំណាំរួចគឺគ្រាន់តែបន្ថែមជីលាមកគោពុកផុយ នោះអាចដាំដុះដំណាំ បន្តទៀតបាន
–ការលូតលាស់របស់ដំណាំមានលក្ខណៈល្អប្រសើរជាងការដាំដុះដំណាំធម្មតា ហើយដំណាំគ្មាន សារធាតុគីមីដែលនាំឲ្យប៉ះពាល់ដល់សុខភាពទេ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។