វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ ត្រី កន្លះគីឡ, អំបិល ១ស្លាបព្រាកាហ្វេ, ប្រហុក ១ស្លាបព្រាបាយ, ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ, ស្ករ កន្លះស្លាបព្រាបាយ, ម្ទេសហាន់ល្អិតៗ, បន្លែអន្លក់ ស្តៅស្រុះ, ផ្កាកំប្លោក, ព្រលិត, ត្រសក់, ស្ពៃក្រញ៉ាញ់…តាមចំណូលចិត្ត, សណ្តែកបុកបន្តិច, ស្លឹកជីរនាងវង។
វិធីធ្វើ៖
១.ដាំឆ្នាំងដាក់ទឹកល្មមដាំអោយពុះ ដាក់អំបិលចូលបន្តិច និងត្រីចូលស្ងោរអោយឆ្អិន រួចស្រង់ចេញទុកមួយឡែក ចំណែក ប្រហុកយកដាក់ចូលជ្រុំជាមួយទឹកស្ងោរត្រីអោយរលាយសព្វល្អ
២.បន្ទាប់មកយកត្រីទៅបេះយកតែសាច់ រួចច្របាច់ ឬបុកអោយម៉ត់ ចាំដាក់ស្ករ, អំបិល, ទឹកក្រូចឆ្មារ, ខ្ទឹមសចិញ្រ្ចាំ និងម្ទេសហាន់ចូល កូរចូលគ្នាអោយសព្វ ហើយចាក់ទឹកស្ងោរត្រីដែលជ្រុំប្រហុកហើយចូលកូរអោយសព្វជាការស្រេច
៣.រួចហើយរៀបចំបន្លែដាក់ចាន ដួសទឹកគ្រឿងដាក់ចានបន្ថែមជាមួយសណ្តែកដីបន្តិច និងស្លឹកជីរបន្តិចឆ្ងាញ់អស់ទាស់៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។