ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើនំប៉ាវស្នូលសង់ខ្យាស្លឹកតើយ (មានវីដេអូ)!

29-Aug-2019 04:16 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ស្លឹកតើយ ១៥សន្លឹក (លាងឲ្យស្អាត), ទឹកស្អាត ១៤០មីលីលីត្រ, ម្សៅធ្វើនំ (ម្សៅស្រូវសាលី, ម្សៅមី) ឬម្សៅសម្រាប់ធ្វើនំប៉ាវ ២៥០ក្រាម, មេដំបែ (yeast) ឬម្សៅឡើង ១ស្លាបព្រាបាយ, ម្សៅដុតនំ (baking powder) ១ស្លាបព្រាកាហ្វេ, អំបិល ១/៤ស្លាបព្រាកាហ្វេ, ប្រេងសណ្តែក ២ស្លាបព្រាបាយ, ស្ករស ៥០ក្រាម។ គ្រឿងផ្សំស្នូល៖ ស្លឹកតើយ ៧-៨សន្លឹក (លាងឲ្យស្អាត), ស៊ុត ៤គ្រាប់ (យកតែពងក្រហម), ស្ករត្នោត ៩០ក្រាម, ម្សៅធ្វើនំ ១០ក្រាម, ម្សៅពោត ២០ក្រាម, ខ្ទិះដូង (ខ្ទិះដូងកំប៉ុងក៏បាន) ៤០០មីលីលីត្រ។

វិធីធ្វើ៖

១.យកស្លឹកតើយកាត់ខ្លីៗដាក់កិនជាមួយទឹកស្អាត រួចចាក់ច្រោះកុំឲ្យដោយកាក

២.លាយម្សៅធ្វើនំ, មេដំបែ, ម្សៅដុតនំ និងអំបិលចូលគ្នា (ដោយប្រើកន្រ្តងរេង ដើម្បីឲ្យវាម៉ត់ល្អ) រួចដាក់ស្ករស និងប្រេងសណ្តែកលាយចូលគ្នា ហើយដាក់ទឺកស្លឹកតើយចូលច្របល់ចូលគ្នាឲ្យសព្វល្អឲ្យឡើងជាដុំម្សៅ រួចហើយគ្របវាទុកចោលរយៈពេល ១ម៉ោង។

៣.យកស្លឹកតើយ ៧សន្លឹកកាត់ខ្លីៗដាក់កិនជាមួយខ្ទិះដូង រួចចាក់ច្រោះកុំឲ្យដោយកាក

៤.យកស៊ុតដាក់ចានដាក់ស្លឹកតើយ ១សន្លឹកច្របាច់ចូលគ្នា រួចដាក់ស្ករត្នោត, ម្សៅពោត និងម្សៅធ្វើនំចូលច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់ទឹកស្លឹកតើយកិនជាមួយខ្ទិះដូងចូលច្របល់ចូល រួចហើយចាក់ច្រោះកុំឲ្យដោយកាក បន្ទាប់មកដាំខ្ទះដាក់ចូលរម្ងាស់មួយរំពុះ ពុះហើយបន្ថយភ្លើងកូរវាតិចៗរហូតឡើងជាល្បាយខាប់ល្មម រួចហើយបិទភ្លើងទុកវាឲ្យត្រជាក់បន្តិចប្រហែល ១០នាទី។

៥.រួចរាល់ហើយយកដុំម្សៅមកកាត់ជាដុំល្មម (១ដុំ ២៥ក្រាម ឬតាមចំណូលចិត្ត) រួចលុញជាដុំមូល (ដោយដាក់រោយម្សៅបន្តិចលុញជាមួយ) ហើយដាក់លុញវាជាបន្ទះឲ្យសំប៉ែតល្អ រួចដួសស្នូលដាក់ចូល (ដួស ១ស្លាបព្រាបាយ ឬតាមចំណូលចិត្ត) រួចខ្ចប់វាឲ្យជិត

៦.បន្ទាប់មកយកឆ្នាំងសម្រាប់ចំហុយនំប៉ាវ ដាក់ដាំទឹកចោលឲ្យក្តៅសិន រួចយកនំដាក់ចំហុយ (ដោយដាក់ក្រដាសទ្រាបពីក្រោមនំមួយៗ) ចំហុយរយៈពេល ១៥នាទីជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវីធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។