ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

អាហារពិសេសទាំង៥មុខនេះ ជំនួយដល់អ្នកដែលគេងមិនបានគ្រប់គ្រាន់

12-Mar-2020 10:38 AM

រូបភាព


ដោយ: AdminI

គេងយប់ជ្រៅហើយត្រូវងើបពីព្រឹក គឺច្បាស់ណាស់ថាគេងមិនបានគ្រប់គ្រាប់នោះទេ ហើយការគេងមិនបានគ្រប់គ្រាន់នេះហើយដែលធ្វើឲ្យមុខមាត់ទ្រុឌទ្រោម ភ្នែកស្លក់ អារម្មណ៍មិនស្រស់ថ្លា។ ដូចនេះយើងនឹងប្រាប់ពីអាហារជំនួយទាំង៥មុខ ក្នុងការជួយឲ្យអ្នកគេងយប់ទាំងឡាយមានមុខមាត់ស្រស់ថ្លា និងមានអារម្មណ៍ស្រស់ស្រាយឡើងវិញ៖

១.ទឹក: ទឹកគឺចាត់ទុកថាជាជំនួយដ៏សំខាន់ក្នុងការបន្ថែមបរិមាណ Collagen ក្នុងរាងកាយ ធ្វើឲ្យស្បែកថ្លា ដូចនេះអ្នកដែលគេងមិនបានគ្រប់គ្រាន់គួរទទួលទានទឹកឲ្យបានច្រើន។

២.ទឹកខ្ញី: គុណសម្បតិ្តរបស់ទឹកខ្ញី ជួយបន្ថយអាការៈវិលមុខដែលកើតឡើងពីការគេងមិនបានគ្រប់គ្រាន់ ប្រសិនបើមានអារម្មណ៍មិនសូវស្រួលខ្លូន លោកអ្នកគួរទទួលទានទឹកខ្ញីក្តៅឧណ្ហៗ ធានាថានឹងបាត់តែម្តង។

៣.បន្លែ ផ្លែឈើ: ជួយឲ្យសុខភាពល្អរឹងមាំ ជួយបំបាត់ភាពងងុយគេងបានយ៉ាងមានប្រសិទ្ធភាព។

៤.អាហារពពួកប្រូតេអ៊ីន: មានដូចជា សាច់ ទឹកដោះគោ និងអាហារពពួកប្រូតេអ៊ីនទាំងឡាយ គឺពិតជាសំខាន់ចំពោះអ្នកដែលគេងមិនបានគ្រប់គ្រាន់ ព្រោះប្រូតេអ៊ីននឹងជួយឲ្យរាងកាយមានថាមពលឡើងវិញ។

៥.កាកាវ ឬ Dark Chocolate: គឺជាភេសជ្ជៈដែលជួយឲ្យលោកអ្នកមានកម្លាំងឡើងវិញ ព្រោះក្នុងសូកូឡា គឺមានសារធាតុ Flavornoid ដែលជួយជម្រុញឲ្យឈាមទៅចិញ្ចឹមខួរក្បាលបានល្អ៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។  វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល  ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។