វិជ្ជាមេផ្ទះ
រូបភាព
ដោយ: AdminI
គ្រឿងផ្សំ៖ ពោត ៥០០ក្រាម,ម្សៅបំពង ១កូនចានចង្កឹះ,ម្សៅអង្ករ កន្លះកូនចានចង្កឹះ,អំបិល កន្លះស្លាបព្រាកាហ្វេ,ទឹក ១កូនចានចង្កឹះ។
វិធីធ្វើ៖
១.យកពោតបកសំបកលាងឲ្យស្អាត រួចបេះ ឬចិតយកតែសាច់ ទុកមួយអន្លើរ
២.ដាក់លាយម្សៅបំពង ម្សៅអង្ករ អំបិល និងទឹកចូលច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ពោតចូលច្របល់ឲ្យសព្វល្អ
៣.បន្ទាប់មកយកទៅដាក់បំពងជាបន្ទះៗ ឬជាដុំៗល្មមតាមចំណូលចិត្ត បំពងឲ្យក្រៀមល្មមឆ្អិនហើយស្រង់ចេញជាការស្រេច។ ញ៉ាំជ្រលក់ជាមួយទឹកប៉េងប៉ោះ ទឹកម្ទេស ទឹកជ្រលក់ជូរអែម ...តាមចំណូលចិត្ត ឆ្ងាញ់អស់ទាស់៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូប្រភពពី facebook៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។