ឯកសារកសិកម្ម
រូបភាព
+ការសាបកូន
-ដំបូងធ្វើថ្នាលសាបកូនដែលមានទំហំ ១ម៉ែត្របួនជ្រុង ហើយជ្រោយដីឲ្យម៉ដ្ឋដោយលាយជាមួយលាមកគោឲ្យសព្វ ហើយព្រោះគ្រាប់
-បន្ទាប់មកបាចចុងអង្ករមួយដៃ ដើម្បីកុំឲ្យស្រមោចជញ្ជូនគ្រាប់ ស្ពៃព្រមទាំងស្រោចទឹក២ថ្ងៃម្តង+ការរៀបចំដី និងការដាំ
-ត្រូវភ្ជួរដី២ដង ហើយរើសស្មៅងាប់ចេញ កាប់ដីឲ្យម៉ដ្ឋ លាយជាមួយលាមកគោ
-ត្រូវលើករងដែលមានទទឹង ០,៥ម៉ែត្រ បណ្តោយ១០ម៉ែត្រ ដាំជា៣ជួរក្នុង១រង-ក្រោយពីសាបកូនបានកន្លះខែគាត់អាចដកកូនទៅដាំបាន ដោយដកយកកូនណាដែលធំៗ នឹងមានពណ៌ខៀវ
-ត្រូវដាំពីចន្លោះគុម្ពមួយទៅគុម្ពមួយ ២,៥តឹក ដោយដាក់១ដើមក្នុង១គុម្ព
+ការថែទាំ
-នៅពេលដាំបានរយៈពេល ១៥ថ្ងៃ ស្ពៃលាស់ចេញស្លឹកខ្ចី២ទៅ៣ ទើបថែមជី១០អំរែក និងជ្រំជ្រោយដីដើម្បីឲ្យដីធូរ ស្ពៃដុះលូតលាស់បានលឿន ព្រមទាំងបន្ថយការដុះស្មៅ-ធ្វើការស្រោចទឹក១ថ្ងៃ២ដង នៅពេលព្រឹក និងល្ងាច
+ការប្រមូលផល
-ក្រោយពីដាំបានរយៈពេល១ខែ អាចកាត់បានហើយ
-ប៉ុន្តែមុននឹងកាត់ស្ពៃ មិនត្រូវស្រោចទឹកឡើយ ទុកស្លឹកស្ពៃឲ្យស្ងួតការពារភាពជាំសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។