ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

រូបមន្តវិធីធ្វើដំណាប់កន្ទួត (មានវីដេអូ)!

11-Mar-2020 09:46 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ផ្លែកន្ទួត ៥០០ក្រាម,ទឹក ៧០០មីលីលីត្រ លាយជាមួយកំបោរក្រហម ៣០ក្រាម,អំបិល ១០ក្រាម,ស្ករស ៥០០ក្រាម,ទឹក ៧០០មីលីលីត្រ។

វិធីធ្វើ៖

១.យកកន្ទួតដាំត្រាំទឹកកំបោរ ដាក់អំបិលចូលច្របល់ចូលគ្នាឲ្យសព្វ ត្រាំចោលទុកអន្លើរ

២.ដាំខ្ទះដាក់ទឹក និងស្ករសចូលកូរចូលគ្នាឲ្យស្កររលាយសព្វល្អ ទុកអន្លើរ

៣.បន្ទាប់មកស្រង់ផ្លែកន្ទួតចេញពីទឹកកំបោរ ដាក់ចូលចានធំល្មមចាក់ទឹកស្ករដែលកូរហើយចូលខ្លះ

៤.បន្ទាប់មកទៀតដាំខ្ទះ ដួសកន្ទួតដាក់ចូលខ្ទះច្របល់មួយសន្ទុះ រួចចាក់ទឹកស្ករដែលនៅសល់ចូលច្របល់ចូលគ្នាឲ្យសព្វល្អ ទុករម្ងាស់ឲ្យពុះឡើងក្រហមល្មម គោកទឹកហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។