ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើពោតអាំងខ្ទិះដូង រូបមន្តពិសេស!

20-Feb-2020 09:21 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ពោត ៨-១០ផ្លែ,ខ្ទិះដូង ១ចានគោម,ស្លឹកខ្ទឹម ២ដើមហាន់ល្អិតៗ,ស្ករ ២០០ក្រាម,អំបិល កន្លះស្លាបព្រាកាហ្វេ។

វិធីធ្វើ៖

១.ដាំឆ្នាំងចាក់ខ្ទិះដូងចូរម្ងាស់ប្រហែល ១០នាទី រួចដាក់ស្ករ និងអំបិលចូលកូរឲ្យសព្វចូលគ្នារម្ងាស់ប្រហែល ១៥នាទីទៀត ចាំបិទភ្លើងទុកឲ្យត្រជាក់បន្តិច ហើយសឹមដាក់ស្លឹកខ្ទឹមចូល។

២.យកពោតមកបក ដាក់អាំងឲ្យឆ្អិនបានសព្វល្អ(ប្រើភ្លើងតិចៗល្មម) រួចយកមកលាបទឹកខ្ទិះដូងឲ្យសព្វ ហើយយកទៅដាក់អាំងបន្តិចៗទៀត បន្ទាប់ពីអាំងបន្តិចហើយយកវាមកលាបខ្ទិះដូងម្តងទៀតជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។