ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំត្របែកក្នុងផើង

19-Feb-2020 10:29 AM

រូបភាព


ដោយ: sophea

+ការរៀបចំដាំដុះ

- ត្រូវរៀបចំផើងសម្រាប់ដាំដុះ ដែលមានទំហំធំ ជាទូទៅប្រមាណ ៩០០សង់ទីម៉ែត្រ ទៅ ១ម៉ែត្រ (ផើងដែលល្អបំផុត គួរតែជ្រើសរើសមកដាំ គឺជាផើងដែលផលិតពីដីឥដ្ឋ)

- ដីសម្រាប់ដាំដុះ ដែលមានជីជាតិ ជាដីជីកំប៉ុស្ត

- ដើមត្របែកដែលផ្សាំ ឬបំបៅចេញពីមែក

+ការដាំដុះ

- ចាក់ដីចូលក្នុងផើងដែលរៀបចំ

- បកថង់ខ្ចប់កូនដើមត្របែកចេញ ដាក់ដាំចូលក្នុងផើងនោះ រួចកប់លុបដីវិញ

- ស្រោចទឹកក្រោយដាំដុះ

+ការថែទាំ

- ត្រូវទុកផើងនៅក្នុងទីតាំងដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់

- ត្រូវស្រោចទឹកជាប្រចាំ ពីរដងក្នុងមួយថ្ងៃ (ព្រឹក និងល្ងាច)

- ក្នុងរដូវធ្លាក់ភ្លៀង និងរដូវចុះត្រជាក់ គួរបន្ថយការស្រោចទឹក (ត្រូវមើលលើសំណើមដី បើដីមានសំណើមគ្រប់គ្រាន់ ពុំចាំបាច់ស្រោចទឹកបន្ថែមទៀតទេ)

- ត្រូវកាត់ស្លឹកចាស់ៗចេញ ដើម្បីឱ្យរុក្ខជាតិអាចលូតលាស់បានដោយសុខភាព និងលាស់ស្លឹកថ្មី

- ត្រូវផ្លាស់ប្តូរផើង បើសិនជាដើមត្របែកធំធាត់ជាងមុន (គួរកុំដាំក្នុងផើងធំតែម្តង តែត្រូវដាំក្នុងផើងតូចល្មម នៅពេលវាធំធាត់ ត្រូវផ្លាស់ប្តូរផើង)

- ដាក់ជីបន្ថែមនៅនឹងគល់ (ជាប្រភេទជី NPK ) ដើម្បីបំប៉នដើម ឆាប់ផ្តល់ផ្លែផ្កា

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។