វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ ក្រូចឆ្មារ ២០ផ្លែ,ស្ករត្នោត ២ស្លាបព្រាបាយ,អំបិល ៦ស្លាបព្រាបាយ,ទឹកខ្មេះ ៨ស្លាបព្រាបាយ,ទឹក ២លីត្រ,ក្រឡ សម្រាប់ត្រាំ។
វិធីធ្វើ៖
១. យកក្រូចឆ្មារមកលុញឱ្យទន់ បន្ទាប់មកយកវាទៅស្រុះក្នុងទឹកកំពុងដាំពុះប្រហែល ៥នាទី រួចស្រង់យកមកលាងទឹកត្រជាក់ ហើយដាក់ហាលថ្ងៃឱ្យក្រៀមសិនប្រហែល ២-៣ថ្ងៃ
២.បន្ទាប់ពីហាលថ្ងៃស្ងួតហើយ យកក្រូចដាក់ចូលក្នុងក្រឡ
៣.ដាំឆ្នាំងដាក់ស្ករចូល ចាក់ទឹកបន្តិច រួចកូរវាឲ្យស្អិតៗឡើងជើងអង្ក្រង ហើយដាក់ទឹក អំបិល និងទឹកខ្មេះចូលកូរវាឱ្យរលាយចូលគ្នាសព្វល្អដាំឱ្យពុះ ហើយបិទភ្លើងទុកទឹកនោះឱ្យត្រជាក់សិន
៤.ពេលដែលទឹកត្រជាក់ហើយយកទៅចាក់ចូល ឬក៏ដួសដាក់ក្នុងក្រឡដែលបានដាក់ក្រូចចូល ត្រាំវាទុកចោល ១សប្តាហ៍ អាចយកប្រើបានហើយ៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។