ឯកសារកសិកម្ម
រូបភាព
ដោយ: sophea
+វិធីធ្វើ៖
-យកត្រគួន៥ចាន-កន្ទក់៥ចាន-ត្រីស្ងោរ៥ចាន-កំពឹស២ចាន-កាកដូង៣ចាន-ចុងឣង្ករ៥ចាន-មេជីចេក១ដបកន្លះលីត្រ
-បរិមាណចំណីនេះយើងអាចដាក់ប្រទាលកន្ទុយក្រពើចិតយកសាច់២ធាងទៀតក៏ល្អ
-លាយរួចហើយយើងអាចយកឲ្យមាន់ស៊ី ១ថ្ងៃ៣ពេល សម្រាប់មាន់អាយុ២អាទិត្យឡើង
+វិធីធ្វើមេជីចេក៖
-ដើមចេកហាន់ ឬចិញ្ច្រាំ១០គីឡូ ស្កររងូ (កាកសំណល់ស្ករសពីរោងចក្រស្ករស) កន្លះគីឡូ
-យកកាកស្ករ ចាក់ចូលទឹក ១០លីត្រ ហើយកូរឱ្យសព្វ រួចយកចាក់ចូលក្នុងល្បាយចេក
-ចាក់ចូលផុង ឬក្រឡបិទគម្របឱ្យជិតទុក៤៥ថ្ងៃប្រើបាន
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។