ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើត្រីសាមបាក់ដុតគ្រឿងពិសេស

14-Feb-2020 11:03 AM

រូបភាព


ដោយ: sophea

+គ្រឿងផ្សំរួមមាន

-ត្រីសាមបាក់-គ្រឿងការី-ម្ទេសដៃនា( ហាន់ជាបញ្ជិតៗ )-គល់ស្លឹកគ្រៃ( ហាន់ជាបញ្ជិតៗ )- ខ្ទឹមស( ចិញ្រ្ចាំឲ្យម៉ត់)

-ខ្ទឹមបារាំង(ហាន់ជាបន្ទះស្តើងៗ ) ទុកសំរាប់ទ្រាបត្រីសាមបាក់ពេលដាក់អាំង

-ដើមឃិនឆាយ ឬ ជីវ៉ាន់ស៊ុយ-រំដេង( ហាន់ជាបញ្ជិតស្តើងៗ )-ស្លឹកក្រូចសើច( ហាន់ជាសសៃតូចៗ )

 

-ប្រេងឆា-ម្ទេសក្រៀម( ត្រាំទឹក ចិញ្ច្រាំឲ្យម៉ត់ )-ស្ករត្នោត-គ្រឿងបុក

-កាពិ-អំបិល-ប៊ីចេង-ក្រដាសដុតត្រី 

+វិធីធ្វើ

-ដាក់ខ្ទះឲ្យក្តៅចាក់ប្រេង ខ្ទឹមសចិញ្ច្រាំចូលឲ្យក្រហម ចាក់ម្ទេសក្រៀមចិញ្ច្រាំ ស្ករត្នោត ចាក់រំដេង ស្លឹកក្រូចសើច គល់ស្លឹកក្រៃ គ្រឿងបុក កាពិ ប៊ីចេង អំបិល ចូលកូរឲ្យឈ្ងុយ ទុកមួយឡែកសិន

-យកក្រដាសដុតត្រី ដាក់ខ្ទឹមបារាំង ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង ក្រាលពីក្រោមត្រី រួចយកគ្រឿងដែលឆារួច មកដាក់ក្នុងពោះត្រីរួចខ្ចប់ត្រីអាំងរយៈ20នាទីទើបត្រីឆ្អិនល្អ អាចយកមកពិសារបាន

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។