ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើការីខៀវសាច់មាន់!

31-Aug-2019 09:53 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ សាច់មាន់ ៣៥០ក្រាម ហាន់ជាដុំ ឬស្តើងល្មម, ក្បាលខ្ទិះ ១កូនចានចង្កឹះ, ខ្ទិះចុង ២កូនចានចង្កឹះ, ត្រប់ស្រួយ ៥-៧ផ្លែ ពុះជាបួន, ត្រប់ពុតលំញង ៤០ក្រាម, ស្លឹកក្រូចសើច ៣-៤សន្លឹក, ទឹកត្រី ២ស្លាបព្រាបាយ, ស្ករ ១ស្លាបព្រាបាយ, ស្លឹកជីរនាងវង និងម្ទេសដៃនាង, គ្រឿងបុក ២ស្លាបព្រាបាយ (គល់ស្លឹកគ្រៃហាន់ស្តើងៗ ២ស្លាបព្រាបាយ, សម្បកក្រូចសើច ១ស្លាបព្រាកាហ្វេ, រំដេងចិញ្រ្ចាំ ១ស្លាបព្រាបាយ, ខ្ទឹមស ១០គ្រាប់, ខ្ទឹមក្រហម ៣ដុំ, កាពិ ១ស្លាបព្រាកាហ្វេ, ម្ទេសខៀវ ១៥គ្រាប់, ម្រេចគ្រាប់លីង ១ស្លាបព្រាកាហ្វេ, គ្រាប់ការីលីង កន្លះស្លាបព្រាកាហ្វេ បុកចូលគ្នាឲ្យម៉ត់)។

វិធីធ្វើ៖
១.ដាំឆ្នាំងឲ្យក្តៅ ដាក់ខ្ទិះដើម និងគ្រឿងបុកចូល ច្របល់ចូលគ្នាឲ្យសព្វ រួចដាក់សាច់មាន់ចូលរំលីងសាច់ប្រហែល ២-៣នាទី

២.បន្ទាប់មកដាក់ខ្ទិះចុងចូល ទុកឲ្យពុះ រួចដាក់ត្រប់ស្រួយ ទឹកត្រី និងស្ករចូល កូរចូលគ្នាឲ្យសព្វ

៣.ហើយដាក់ត្រប់ពុតលំញង បេះស្លឹកក្រូចសើច ម្ទេសហាន់ចូល កូរចូលគ្នាប្រហែល ២-៣នាទី រួចភ្លក់មើលល្មមតាមចំណូលចិត្ត ពេលឆ្អិនហើយដាក់ស្លឹកជីរនាងវងចូលជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។