ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំដើមស្ពឺក្នុងផើង

06-Feb-2020 11:06 AM

រូបភាព


ដោយ: sophea

+ការរៀបចំដាំដុះ

-ផើងដំណាំដែលមានទំហំធំល្មម 

-ដីដែលមានជីជាតិ សមរម្យសម្រាប់ដាំដុះ ងាយហូរទឹក និងមានសារធាតុសរីរាង្គចិញ្ចឹមច្រើន

-គ្រាប់ពូជស្ពឺ ដែលមានគ្រាប់ធំ និងក្រាស់ មានសុខភាពល្អ

+ការដាំដុះ

-ចាក់ដីចូលក្នុងផើងដំណាំ ក្នុងកម្រិតពេញល្មម

-ស្រោចទឹកលើដីដែលយើងរៀបនឹងដាំនោះឱ្យជោគ

-យកគ្រាប់ស្ពឺកប់ដីក្នុងជម្រៅងពីរថ្នាំងដៃ រួចយកដីមករោយលុបពីលើវិញ

-ស្រោចទឹក២ដង ក្នុងមួយថ្ងៃ (ព្រឹក និងល្ងាច)

-រក្សាទុកផើងដំណាំក្នុងទីតាំងមួយដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ 

+ការថែទាំ

-ត្រូវស្រោចទឹកឱ្យបានទៀងទាត់ នៅពេលកូនស្ពឺនៅក្មេងខ្ចី

-គួររកជីកំប៉ុស្ត និងជីលាមកសត្វ មកដាក់បំប៉នដើមបន្ថែម ដើម្បីកែលម្អស្ថានភាពដី

+ការប្រមូលផល

-ស្ពឺនឹងឱ្យផលបន្ទាប់ដាំដុះ បានរយៈពេល ៣ឆ្នាំ (វានឹងចេញផ្កាមុនរយៈពេល២ខែ មុននឹងចេញជាផ្លែ)

-ផ្លែរបស់វាមានពណ៌លឿង-បៃតង និងមានប្រវែង១២ស.ម ជាទូទៅ វាមានខ្នែង ៥ ដែលមានរូបរាងដូចទៅនឹងរូបផ្កាយប្រាំដូច្នោះដែរ 

-នៅពេលសំបករបស់ស្ពឺមានពណ៌លឿង នោះវាបញ្ជាក់ថា ស្ពឺទុំហើយ ។ វាមានរសជាតិផ្អែម និងជូរ

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។