ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំផ្សិតចំបើងដោយប្រើដើមតិច ហើយតែ២០ថ្ងៃប្រមូលបាន

05-Feb-2020 10:52 AM

រូបភាព


ដោយ: sophea

+សំភារត្រូវមាន

-ចំបើង-កញ្ចែ្រង ៤ជ្រុង-ដើមចេកស្ងួត (កាត់ឱ្យល្អិតៗ)

-អង្ករត្រាំទឹកទុកឱ្យរីក-ដីដំបូក ឬដីល្បាប់មាត់បឹង ត្រពាំង -ផេះ និងមេផ្សិត

-ខ្សែ

+វិធីធ្វើ

-រៀបចំកញ្ច្រែងសំរាប់ដាំដោយដាក់ខ្សែនៅបាតកញ្ច្រែង យកចំបើងមកដាក់ឲ្យណែន

-បន្ទាប់យកដីដំបូករោយពីលើចំបើង រួចដាក់ដើមចេកស្ងួត ផេះ ហើយស្រោចទឹកបន្តិចឲ្យមានសំណើម

-ដាក់អង្ករ និងមេផ្សិត រួចយកចំបើងដាក់ពីថែមទៀត

-បន្ទាប់មកទៀតយកខ្សែដែលនៅបាតកញ្ច្រែងមកចងវាឲ្យតឹងល្

-ស្រោចទឹកពីលើចំបើង រួចដកវាទៅគ្របទុករយៈពេល៣ថ្ងែ

-បន្ទាប់ពី ៣ ថ្ងៃយកគម្របចេញហើយដាក់ស៊ុមឈើ ឱ្យផ្សិតមានខ្យល់គ្រប់គ្រាន់នៅខាងក្នុង

-បន្ទាប់មកស្រោចទឹករហូតដល់មានសំណើមហើយ គ្របម្តងទៀត

-នៅរដូវក្តៅទុកវារយៈពេល ៥-៧ ថ្ងៃ និងក្នុងរដូវរងារទុករយៈពេល 12-17 ថ្ងៃ ផ្សិតរីកល្មមនឹងអាចប្រមូលផលបាន

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។