ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

រូបមន្តធ្វើសាច់ផាក់ឡូវ ឆ្ងាញ់ពិសា!

04-Feb-2020 09:46 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ត្រចៀកជ្រូក ២ល្មម,អណ្តាតជ្រូក ១ល្មម,អំបិល ៣ក្រាម,គល់ស្លឹកគ្រៃ ២-៣គល់ កាត់ខ្លីៗ,ខ្ញី ៥ក្រាម ហាន់ស្តើងៗ,ទឹកខ្មេះ ១០មីលីលីត្រ,ខ្ទឹមក្រហមចិញ្រ្ចាំ ១៥ក្រាម,ខ្ទឹមសចិញ្រ្ចាំ ១៥ក្រាម,ម្សៅស៊ុបខ្នរ ៥ក្រាម,ស្ករស ៣០ក្រាម,ម្រេចម៉ត់ ៣ក្រាម,ម្សៅគ្រឿងទេស៥មុខ ឬផ្កាចន្ទន៍(បុកអោយម៉ត់) ៥ក្រាម,ទឹកប្រេងខ្យង ៣០ក្រាម,ទឹកស៊ីអ៊ីវ ៥០ក្រាម,ប្រេងឆា ១ស្លាបព្រាបាយ,ទឹកដូងស្រស់ ៥០០មីលីលីត្រ។

វិធីធ្វើ៖

១.យកត្រចៀក និងអណ្តាតជ្រូកធ្វើអោយស្អាតលាងទឹក រួចទុកមួយឡែកអោយស្រក់ទឹក

២.ដាំឆ្នាំងដាក់ទឹកចូល ដាក់អំបិល គល់ស្លឹកគ្រៃ ខ្ញី និងទឹកខ្មេះចូល រួចដាក់ត្រចៀក និងអណ្តាតជ្រូកចូល ស្ងោរអោយឆ្អិនរយៈពេល ៣០នាទី ហើយស្រង់ចេញដាក់ត្រាំទឹកកកមួយសន្ទុះ

៣.បន្ទាប់មកស្រង់ត្រចៀក និងអណ្តាតចេញដាក់លាយគ្រឿងជាមួយ ខ្ទឹមក្រហមចិញ្រ្ចាំ, ខ្ទឹមសចិញ្រ្ចាំ ម្សៅស៊ុបខ្នរ ស្ករស ម្រេចម៉ត់ ម្សៅគ្រឿងទេស៥មុខ ឬផ្កាចន្ទន៍ ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ និងប្រេងឆាចូល ប្រឡាក់ចូលគ្នាអោយសព្វល្អ

៤.ដាំខ្ទះដាក់ប្រេងឆាចូលបន្តិចអោយក្តៅ រួចយកត្រចៀក និងអណ្តាតដែលប្រឡាក់គ្រឿងហើយដាក់ចូល និងគ្រឿងដែលប្រឡាក់សាច់នៅសល់ចូលអោយអស់ រួចចាក់ទឹកដូងចូលទុករម្ងាស់អោយឆ្អិនរយៈពេល ៣០នាទី

៥.រួចរាល់អស់ហើយយកមកទទួលទានបានហើយ ហាន់សាច់ជាដុំៗតាមចំណូលចិត្ត អាចជ្រលក់ជាមួយទឹកស៊ីអ៊ីវ ទឹកសៀង ឬទឹកម្ទេស...តាមចំណូលចិត្ត៕ 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។